អង្កាម
គឺជាសំណល់សល់ពីការកិនយកអង្ករចេញហើយនៅតាមរោងម៉ាស៊ីនកិនស្រូវនានា ។
សព្វថ្ងៃនេះអង្កាមលែងជារបស់ដែលគេបោះចោលដូចពីមុនទៀតឡើយ
វាត្រូវបានគេយកមកប្រើធ្វើជាប្រយោជន៍ជាច្រើនយ៉ាង
ក្នុងករណីខ្លះគេបានកិនវាលាយជាមួយស្រូវឲ្យម៉ដ្ឋធ្វើជាកន្ទក់សម្រាប់លក់ទៀតផង
។
ការកែច្នៃយកអង្កាមមកធ្វើជាប្រយោជន៍ត្រូវបានគេធ្វើក្នុងរូបភាពមិនដូចគ្នាទេ ដូចតួយ៉ាងនៅប្រទេសឥណ្ទា អង្កាមត្រូវបានអ្នកស្រុកយកទៅប្រគល់ឲ្យកន្លែងផលិតអគ្គិសនី សម្រាប់ផលិតជាអគ្គិសនី ចែកចាយនៅក្នុងភូមិ ។
រោងម៉ាស៊ីនកិនស្រូវខ្នាតធំចំនួន ២ អាចមានលទ្ធភាពផ្តល់អង្កាមគ្រប់គ្រាន់សម្រាប់ឲ្យគេយកទៅផ្គត់ផ្គង់ដល់រោងម៉ាស៊ីនភ្លើងមួយ មានលទ្ធភាពផ្តល់អគ្គិសនីឲ្យដល់ផ្ទះអ្នកស្រុកបានចំនួនជាង ១០០០០ផ្ទះ ។ ដោយមើលឃើញពីលទ្ធផលដ៏គួរឲ្យពេញចិត្តនេះ គេមានគម្រោងបង្កើតឲ្យមានជាកន្លែងផលិតអគ្គិសនីបែបនេះឲ្យមានចំនួនច្រើនថែមទៀតទៅកាន់ភូមិឃុំផ្សេងៗ ដែលនៅមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ ។
ជាដំបូងអង្កាមត្រូវបានបញ្ចូលក្នុងឡបញ្ឆេះមួយ ចំហេះដែលទទួលបានពីឡ នេះត្រូវបានគេបញ្ជូនតាមទុយោមួយទៅលាងសំអាតជាមួយទឹកធម្មតាសិន រួចទើបបានបញ្ជូនហ្គាសនោះទៅកាន់ម៉ាស៊ីនមួយបែប ដែលគេបានផលិតឡើង ជាពិសេសសម្រាប់ប្រើជាមួយហ្គាសស្ងួតបែបនេះ ។
នៅក្នុងតំបន់ខ្លះទៀត គេបានប្រើអង្កាមផលិតចេញជាដុំអុស ហើយប្រើប្រាស់ដុំអុសនេះធ្វើជាចំហេះ សម្រាប់ម៉ាស៊ីនប្រើចំហាយទឹកផលិតចេញជាអគ្គិសនីដោយគ្រាន់តែបំពាក់ឌីណាម៉ូ ភ្ជាប់មកជាមួយម៉ាស៊ីនប្រើចំហាយទឹកគឺជាការស្រេច ។ ដោយការប្រើប្រាស់អង្កាមធ្វើជាប្រភពថាមពល វាបានជួយធ្វើឲ្យគេអាចកាត់បន្ថយការចំណាយយ៉ាងច្រើនទៅលើប្រេង ។ នៅខេត្តបាត់ដំបងមានរោងម៉ាស៊ីនកិនស្រូវខ្លះបានប្រើប្រាស់អង្កាមធ្វើជាប្រភពថាមពល សម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ជាហេតុធ្វើឲ្យគេកាត់បន្ថយការប្រើប្រាស់ប្រេងស្ទើរតែ ១០០ភាគរយ ។
តែអង្កាមមិនមែនអាចត្រូវបានប្រើសម្រាប់តែម៉ាស៊ីនធំៗនោះទេ គឺវាអាចប្រើបានជាមួយម៉ាស៊ីនខ្នាតតូចៗរបស់យើងបែបធម្មតាក៏បានដែរ គឺប្រភេទម៉ាស៊ីនម៉ាហ្សូត តាមរយៈការប្រើចង្ក្រានឡមួយបែបដែលយើងអាចទិញបាននៅក្នុងប្រទេសកម្ពុជាយើង ហើយទើបត្រូវបានគេនាំចូលក្នុងពេលថ្មីៗនេះប៉ុណ្ណោះ យើងអាចកែច្នៃឡ ចង្ក្រាននេះពីការធ្វើជាចង្ក្រានធម្មតាមកជាការផ្គត់ផ្គង់ហ្គាសបន្ថែមឲ្យម៉ាស៊ីនម៉ាហ្សូតវិញ ឯការកែច្នៃគឺងាយបំផុត ។ ហ្គាសត្រូវបានបញ្ជូនចូលម៉ាស៊ីនម៉ាហ្សូតតាមរយះបំពង់ខ្យល់របស់ម៉ាស៊ីន ដោយតបំបែកវាជារាងអក្សរតេ ស្ថិតចំក្រោមបំពង់ធំរបស់ខ្យល់ ។

ក្រៅពីអង្កាមត្រូវបានយកមកប្រើធ្វើជាប្រភពថាមពល
អង្កាមត្រូវបានគេយកមកធ្វើជាវត្ថុសម្រាប់ដុតចំអិនអាហារផងដែរ ។
នៅក្នុងខេត្តខ្លះនៃប្រទេសកម្ពុជាយើង
គេបានប្រើប្រាស់អង្កាមសម្រាប់ដុតរំងាស់ស្ករត្នោត បិតស្រា
ដោយគេបានធ្វើជាឡដីឥដ្ឋមួយ ឬពីរ តាមសេចក្តីត្រូវការរបស់គេ ។
នៅប្រទេសហ្វីលីពីន គេបានកែច្នៃផលិតជាចង្ក្រានម្យ៉ាងសម្រាប់ដុតអង្កាម ឯភ្លើងដែលចេញមកគឺមានពណ៌ខៀវ ដូចភ្លើងហ្គាសដែរ ។ វាត្រូវបានគេនិយមប្រើប្រាស់យ៉ាងច្រើននៅក្នុងប្រទេសហ្វីលីពីន ។ វាគ្មានផ្សែងមានចំហេះខ្លាំង និងងាយស្រួលប្រើ ។
លោកអ្នកនាង និងមិត្តអ្នកអានទាំងអស់អាច Download យកពីបច្ចេកទេសផលិតចង្ក្រាននេះតាមរយៈ Link នេះបាន វាជាប្រភេទ ebook ក្នុងទម្រង់ជា PDE file (ទំហំ ៣-៧ Mb.) ។
នៅក្នុងសៀវភៅនេះទាំងមូល មានពន្យល់យ៉ាងពេញពីសិប្បកម្មមួយនៅក្នុងប្រទេសហ្វីលីពីន ដែលបានផលិតចង្ក្រានបែបនេះលក់ ។ គេក៏អាចផលិតចង្ក្រាននេះដូចគ្នា ដោយប្រើអាចម៍រណា និងកំទេចអុស សម្រាប់ដុតបានដូចគ្នា ។

នៅមានចង្ក្រានដុតអង្កាមមួយប្រភេទទៀត
ដែលដុតអង្កាមដែរ វាមានរាងដូចជាសាជីផ្ងាឡើងលើ
ចង្ក្រានប្រភេទនេះគេមិនប្រើភ្លើងអគ្គិសនីដូចចង្ក្រានផលិតនៅប្រទេសហ្វីលីពីនឡើយ
ប៉ុន្តែគេប្រើឧបករណ៍ម្យ៉ាង សម្រាប់ផលិតជាចំហាយទឹកកំដៅបន្ថែម
ឲ្យចំហាយទឹកនោះស្ងួតរួចទើបផ្លុំចូលពីក្រោយចង្ក្រាន
ដោយការប្រើបច្ចេកទេសដ៏ឆ្លាតវៃនេះ
គេអាចចៀសវាងការប្រើអគ្គិសនីបានទាំងស្រុង ។
ចង្ក្រានប្រភេទនេះគេមានផលិតលក់នៅប្រទេសវៀតណាម
តែនៅក្នុងប្រទេសកម្ពុជាយើងមិនដឹងថាមានផលិតលក់ដែរឬអត់នោះទេ ។
ភាគច្រើននៃចង្ក្រាននេះត្រូវបានគេផលិតនៅអាមេរិកកណ្តាល ប្រទេសចិន
និងប្រទេសអាមេរិក ។
អង្កាមមានប្រយោជន៍យ៉ាងច្រើនណាស់សឹងតែរាប់មិនអស់ ។
* អង្កាមត្រូវបានគេដុតឲ្យឆេះទៅជាផេះ រួចយកមកលាយជាមួយស៊ីម៉ង់ខ្សាច់ក្នុងបរិមាណផេះ ១៥% វាជួយធ្វើឲ្យបេតុងនោះស្វិត មិនងាយប្រេះបែកឡើយ ។ បើយើងធ្វើចង្ក្រានពីស៊ីម៉ង់គួរទិញផេះអង្កាម ឬអង្កាមមកដុត រួចយកមកលាយជាមួយស៊ីម៉ង់វានិងជួយឲ្យជាប់បានយូរ ពីព្រោះផេះដែលបានលាយបានជួយបំភាយកំដៅចេញ ធ្វើឲ្យបេតុងមានរន្ធចន្លោះខ្យល់អាចឲ្យវាភាយចេញបាន ។
យើងអាចលាយផេះអង្កាមជាមួយល្បាយស៊ីម៉ង់ធម្មតា សម្រាប់ផលិតជាថូផ្កាគ្រឿងចម្លាក់ក្បាច់ និងអ្វីផ្សេងៗទៀតបាន ។
* ដីដែលមិនអាចដាំអ្វីបានគ្មានជីជាតិ រឹង ក្តាំង យើងអាចកាយធ្វើជាចង្អូរៗ នៅក្នុងដីនោះរួចចាក់អង្កាមបំពេញក្នុងនោះ ហើយបន្តធ្វើបែបនេះនៅកន្លែងថ្មីៗទៀតរហូតពេញដីរបស់យើង យ៉ាងហោចណាស់បាន ៥ភាគរយ នៃផ្ទៃដីទាំងមូល វាអាចនឹងជួយកែប្រែដីនោះឲ្យមានជីជាតិល្អ ផុស ងាយស្រួលដាំដំណាំ ។ គេក៏អាចប្រើអង្កាមដាក់ក្នុងរណ្តៅដាំដំណាំបានផងដែរ តែត្រូវដាក់នៅបាទរណ្តៅបានកម្រាស់ ២០ សង់ទីម៉ែត្របាតរណ្តៅ ។
* យើងអាចយកអង្កាមមកលាយជាមួយផអងង្កាម និងកំទេចស្រកីដូងមកធ្វើជាជីដាក់ក្នុងផើងដាំផ្កាបាន ដោយគ្រាន់តែលាយបន្ថែមដីអាចម៌ប្រចៀវ ចំនួន ១០ភាគរយ ជាមួយដីនោះ តែត្រូវកិនដីអាចម៌ប្រចៀវឲ្យម៉ដ្ឋជាមុនសិនមុនយកមកលាយ ។
* យើងអាចយកអង្កាមមកចាក់នៅក្នុងស្រែរបស់យើងឲ្យបានកម្រាស់ ១០ស.ម រួចភ្ជួរត្រឡប់លុបទៅក្នុងដីមុនពេលរដូវវស្សាចាប់ផ្តើម ឬមុនពេលស្ទូងចំនួន ១ខែ វាជួយធ្វើឲ្យដីស្រែយើងធូរងាយឲ្យស្រូវចាប់ឫសបានស្រួល ហើយនៅពេលវារលួយវាបានក្លាយជាដីសម្រាប់ដំណាំស្រូវបានចំនួនមួយភាគដែរ ។
* នៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម គេបានកែច្នៃយកអង្កាមធ្វើជាក្តារបន្ទះ ក្តារ និងជាគ្រឿងសង្ហារឹម សម្រាប់នាំយកមកលក់ក្នុងប្រទេសកម្ពុជាយើង និងនាំចេញទៅប្រទេសក្រៅជាច្រើនទៀត ៕