Social Icons

ហាម​ប្រើប្រាស់​ប៊ិច​ក្រហម​សំរាប់​ការផ្ដល់​ពិន្ទុ​ឲ្យ​សិស្ស​


កន្លងមក​មាន​ប្រទេស​ជាច្រើន​ដែល​និយម​ប្រើប្រាស់​ប៊ិច​ក្រហម​ក្នុង​ការផ្ដល់​ពិន្ទុ​ដល់​អ្នក​សិក្សា ។​
​ក៏ប៉ុន្តែ​ពេល​ថ្មីៗ​នេះ​នៅក្នុង​រដ្ឋ​គ្វី​ន​ឡែ​ន ក្នុង​ប្រទេស​អូស្ត្រាលី បាន​ប្រកាស​ណែនាំ​ដល់​បណ្ដា​លោកគ្រូ​-​អ្នកគ្រូ​ទាំង​អ​ស់ថា មិនគួរ​ប្រើបាស់​ប៊ិច​ពណ៌​ក្រហម​ដាក់​ពន្ទុ​ឲ្យ​អ្នក​សិក្សាទាំង​នោះ​ឡើយ ។ ចំពោះ​ហេតុផល​វិ​ញគេ​បាន​អះអាង​ថា វា​អាច​សាង​នូវ​ភាព​ប៉ះពាល់​ខាង​ផ្លូវចិត្ត​ដល់​អ្នក​សិក្សា​បាន ព្រោះ​ពណ៌​ក្រហម​បង្ហាញប្រាប់​ពី​អារម្មណ៍​ឆេវឆាវ ។​
​នៅក្នុង​សៀវភៅ​របស់​ផ្លូវរដ្ឋ​ដែល​បាន​បញ្ជូន​ទៅឲ្យ​សាលារៀន​នៅរ​ដ្ឋ​ទាំង ៣០ កន្លែង​នោះ​បាន​បង្ហាញ​ការណែនាំ​ឲ្យប្រើ​យុទ្ធសាស្ត្រ​ផ្សេងៗ​ផងដែរ ដូចជា​មិន​គួរ​ប្រើបាស់​ប៊ិច​ពណ៌​ក្រម​នៅ​ក្នុង​ការ​ដាក់​ពិន្ទុ​ឲ្យ​អ្នកសិក្សា តែ​គួរ​ប្រើប្រាស់​ប៊ិច​ដទៃ​ទៀត​ជំនួស​វិញ ៕