Social Icons

ឧបករណ៍​តាមដាន​រថយន្ត​បើក​លើស​ល្បឿន​

សព្វថ្ងៃនេះ ភ្នាក់ងារ​ប៉ូលិស​ចរាចរណ៍​អាច​មាន​​ សមត្ថភាព​ប្រើ​ឧបករណ៍​រ៉ា​ដា សម្រាប់​ចាប់​​អ្នកបើកបរ​លើស​ល្បឿន​កំណត់​បានត្រឹម​តែ​ឡាន​មួយ តែប៉ុណ្ណោះ​ក្នុង​មួយ​លើក មួយ​វិញ​ទៀត​ភ្នាក់ងារ​ប៉ូលិស​នោះ​ត្រូវ​កាន់​ឧបករណ៍​​នោះ​នៅក្នុង​ដៃ បាញ់​តម្រង់ ប្រព័ន្ធ​ចាប់​ល្បឿន​ទៅរក​រថយន្ត​ដែល​សង្ស័យថា បើក​លឿន​ហួស​ល្បឿន​ដែល​បានកំណត់ ការធ្វើ​បែបនេះ​គឺជា​រឿង​មួយ​លំបាក និង​ពិបាក​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ​ណាស់ ។​ ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុមហ៊ុន Semicon (​ស៊ឺ​មី​ខុន​) បាន​ផលិត​ឧបករណ៍​ម្យ៉ាង​មានលទ្ធភាព​អាច​ចាប់យក​រូបភាព​របស់​រថយន្ត​ចំនួន ៣២ គ្រឿង​ក្នុងពេល​តែមួយ​នៅក្នុង​ចន្លោះ​ផ្លូវ​បើក​ទាំង​បួន​ទោះបី​ឡាន​ទាំងនោះ ​បើក​ពីមុខ​ពីក្រោយ​គ្នា​យ៉ាងណាក៏ដោយ​ក៏​កាមេរ៉ា​របស់​ឧបករណ៍​នេះ អាច​តាម​ចាប់យក​រូបភាព​របស់​ស្លាក​លេខ​របស់​រថយន្ត​នោះ រួច​ដាក់​ពណ៌​សំគាល់ "​ខៀវ​" បើក​ក្រោម​ល្បឿន​កំណត់ "​ក្រហម​" បើក​ល្មើស​ល្បឿន​កំណត់ ។ វា​អាច​ថត​យក​រូបភាពរ​បស់​ស្លាក​លេខ​រួច​បញ្ចាំង​ស្លាក​លេខ​នោះ​ជាការ​ សំគាល់​ឲ្យ​ដល់​រថយន្ត​នីមួយៗ​ងាយស្រួល​ដល់​ភ្នាក់ងារ​ប៉ូលិស​តាមដាន​ពី​ ល្បឿន​របស់​រថយន្ត​ទាំងនោះ ។​
​ ​ឧបករណ៍​នេះ​វា​អាច​ចាប់យក​រូបភាព​របស់​រថយន្ត ទាំងឡាយ​នៅពេលដែល​រថយន្ត​ទាំងនោះ បើក​ចូល​មកដល់​ក្នុង​បរិវេណ​កំណត់​មួយ ដោយ​ឧបករណ៍​នេះ រាល់​រូបភាព​និង​ព័ត៌មាន​ទាំងអស់​នឹងត្រូវ​បា​នប​ញ្ជូ​ន​ទៅ​ឲ្យ​ភ្នាក់ងារ​ប៉ូលិស​តាមរយៈ ប្រព័ន្ធ Wifi 3G ឬ WiMAX ដូច្នេះ​ភ្នាក់ងារ​ប៉ូលិស​ពុំ​ចាំបាច់​ត្រូវ​ទៅ​ឈរ ហាល​ក្តៅ​ហាលភ្លៀង ដើម្បី​ចាំ​ចាប់​ឡាន បើក​លើស​ល្បឿន​កំណត់​ឡើយ ។​
​ ​សម្រាប់​រថយន្ត​ដែល​ល្មើស មាន​ប្រព័ន្ធ​មួយទៀត​បញ្ចូល​ព័ត៌មាន ទទួល​បានមក​នោះ​ទៅក្នុង​ក្រដាស​ផាកពិន័យ រួច​បញ្ជូន​វា​ឲ្យ​ទៅ​អ្នកបើកបរ ដើម្បី​ឲ្យ​អ្នកបើកបរ​នោះ​បង់ប្រាក់ ពិន័យ​នោះ ។​
​ ​ប្រព័ន្ធ​នេះ នឹង​ត្រូវគេ​យកទៅ​បំពាក់​ឲ្យ​តាម​បង្គោល​ផ្លាកសញ្ញា ឬ បង្គោល​ភ្លើង​តាម​ដងផ្លូវ​នានា ក្នុង​ក្រុង​ខ្លះ​នៃ​សហរដ្ឋអាមេរិក នៅក្នុង​ដើមឆ្នាំ​ក្រោយនេះ ។​