Social Icons

សត្វល្អិត​ម្យ៉ាង អាច​រស់​នៅបាន​រហូត​មួយ​លាន​ឆ្នាំ ដោយ​មិនចាំបាច់​រួមភេទ​គ្នា

ក្រុម​អ្នកវិទ្យាសាស្ដ្រ​កាណាដា​មួយក្រុម កំពុងតែ​តាមដាន​ពិនិត្យ​ទៅលើ ឌី​អិន​អេ សត្វល្អិត​មួយ​ប្រភេទ ឈ្មោះថា ធិ​មេ​ម៉ា រស់នៅ​តាម​ទី​ព្រៃរបោះ​តូចៗ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក ។ ពួកគេ​បាន​ស្វែង​បក​ត្រឡប់​ទៅរក​ពូជ​អម្បូរ​របស់​សត្វ​នេះ​ចំនួន​ពីរ​ប្រភេទ ដើម្បី​រកឱ្យឃើញ​ពី​សាវតារ​ប​ស់វា ជាពិសេស​គឺ​សំដៅ​ទៅលើ​កត្ដា​ដែល​វា​អាច​រស់​នៅបាន និង​ការបន្ដ​ពូជ​របស់​វា អ្វីដែល​សំខាន់​ជាងគេ​នោះ គឹ​នៅ​​ត្រង់​ដែល​វា​មិនចាំបាច់​មាន​សម្ព័ន្ធ​ភេទ តែ​អាច​បន្ដ​ពូជ​បាន ។ ការរកឃើញ​ណាមួយ​អាច​នឹង​ជួយ​ឱ្យ​ពួក​​គេ​បាន​យល់​កាន់តែច្បាស់​ថែមទៀត​ពី​ជីវិត​ដែល​មិនចាំបាច់​មាន​សម្ព័ន្ធ​ភេទ តែ​អាច​រស់​បានដែរ ។​ ​ពពួកសត្វ​ល្អិត​នេះ វា​បង្កើត​កូនចៅ​ដោយ​មិនមាន​ភេទ​ជា​ឈ្មោល​ឡើយ សត្វ​ញី​អាចបង្កើត​កូន​​បាន​ទោះបី​ស្ថិតក្នុង​សភាព​ជាស​ត្វ​ព្រហ្មចារី មានកូន​បាន (​មិនបាន​រួមភេទ​តែ​អាច​ផ្ដល់កំណើត​បាន​) ​ដោយ​មិនចាំបាច់​មាន​ទឹកកាមរ​បស់​ឈ្មោល​មក​បង្កាត់​ជាមួយ​ពង​ឱ្យទៅជា​កូន ។ តាម​ការពិនិត្យ​ជាក់​​ស្ដែង​គេ​បាន​រកឃើញថា វា​បង្កើតកូន​ដោយ​ការ​បំបែក​ខ្លួន​វា (​ក្លូន​) ដោយ​ខ្លួនឯង ។​
​ លោកស្រី​វេជ្ជបណ្ឌិត ថេ​ន​ច្យា ស្វេ​ន​ដឺរ រួម​និង​សហការី​របស់គាត់ បានរៀបចំ​ការធ្វើ​តេស្ដ​សាកល្បង​​មួយ​ដើម្បី​ចង់ដឹងថា​តើ​សត្វ​នេះ​វា​មាន​អាយុកាល​ប៉ុន្មាន​មកហើយ និង​មួយទៀត​នោះ​គឺ​បំណង​ចង់​​រកឱ្យឃើញ​ថា តើ​ពពួក​សត្វល្អិត​នេះ វា​បានធ្វើការ​បំបែក​ខ្លួន (​ក្លូន​) នេះ​មក​យូរ​ប៉ុណ្ណា​ហើយ ។​
​ក្នុង​រយៈពេល​នៃ​ការធ្វើ​តេស្ដ​សាក​ពិសោធន៍​នោះ គេ​បាន​រកឃើញថា មានអម្បូរ​របស់​វា​ចំនួន​៥ ជា​មេបា ដែល​បានរស់នៅ​ជាង​៥​សែន​ឆ្នាំ​មកហើយ ឯ​ចំណែក​គ្នា​វា​ចំនួន​ពីរ​ផ្សេងទៀត មាន​អាយុ​​ច្រើន​ជាងនេះទៅទៀត ។ ព្រោះ​វា​មាន​ពេល​អាច​រស់​រហូត​មាន​អាយុ​ជាង​មួយ​លាន​ឆ្នាំ​ឯណោះ​ដោយ​មិន​ទាំង​ដែល​បាន​បាន​បង្កាត់​ពូជ​ម្ដងណា​ឡើយ ។ ​តែ​អ្វី​ដែលជា​ប្រការ​អាក្រក់​ចំពោះ​ការ​បំបែក​ខ្លួន​របស់​ពួកវា ទោះជា​អាច​បង្កើន​ចំនួន​បាន​ឆាប់រហ័ស​​មែន តែ​មិនអាច​សម្រប​ខ្លួន​បានល្អ​ទៅ​និង​ការផ្លាស់ប្ដូរ​របស់​បរិ​ស្ថាន​ជារួម​ឡើយ ។​
​ ការធ្វើ​តេស្ដ​សាកល្បង​នៅពេល​ខាងមុខៗ​ទៀត​អាច​នឹង​ឱ្យគេ​យល់បាន​កាន់តែច្រើន​ពី​សត្វល្អិត​នេះ​និង​របៀប​ដែល​ពួកវា​អាច​រស់​នៅបាន ដោយ​គ្រាន់តែ​ក្លូន​ខ្លួនឯង និង​មិន​ត្រូវការ​ជំនួយ​ពី​អា​ឈ្មោល​​ដើម្បី​បន្ដ​ពូជ ៕​