បើសិនយើងធ្វើដំណើរញឹកញាប់
យើងនឹងដឹងហើយថាការទទួលទានទឹកពីប្រភពដែលយើងមិនបានដឹង
អាចប៉ះពាល់ដល់សុខភាពរបស់យើងបាន ។
ទោះបីទឹកនោះជាទឹកដែលមើលទៅឃើញស្អាតយ៉ាងណាក៏ដោយ
ក៏យើងពុំអាចដឹងថាវាមានសុវត្ថភាពដែលអាចឲ្យយើងទទួលបានឬក៏អត់
ហើយមានមេរោគអ្វីខ្លះនៅក្នុងនោះ ។
ដោយសារហេតុផលនេះហើយ
ដែលយើងចាំបាច់ត្រូវដាំទឹកនោះសិនមុនពេលទទួលទានវាបាន ។
ប៉ុន្តែក្នុងករណីដែលយើងពុំអាចធ្វើដូច្នោះបាន
ពីព្រោះពេលខ្លះយើងកំពុងធ្វើដំណើរគ្មានកំសៀវ
គ្មានឆ្នាំងសំរាប់ដាំទឹក និងគ្មានអ្វីៗទាំងអស់ក្រៅតែពីទឹក
នេះគឺជាការលំបាកមួយ សូមកុំព្រួយអី ពេលនេះមានក្រុមហ៊ុនមួយ
បានផលិតចេញនូវឧបករណ៍ម្យ៉ាង មានទំហំតូច អាចដាក់ក្នុងហោប៉ៅ ឬ
ក្នុងកាបូបបាន
មានសមត្ថភាពអាចកំចាត់មេរោគទាំងឡាយនៅក្នុងទឹកនោះបាន,
ឧបករណ៍នេះមានឈ្មោះថា STERI PEN
ត្រូវបានផលិតឡើងដើម្បីដោះស្រាយបញ្ហានេះគឺសម្រាប់សម្លាប់មេរោគ
ទាំងឡាយនៅក្នុងទឹកសម្រាប់ទទួលទាន
ឬធ្វើឲ្យទឹកមានសុវត្ថភាពសម្រាប់ការប្រើប្រាស់ ។
ឧបករណ៍ដ៏តូចនេះវាប្រើពន្លឺ Ultraviolet
សំរាប់កំចាត់មេរោគនៅក្នុងទឹក
ដែលត្រូវបានគេដឹងថាមានប្រសិទ្ធភាពជាទីបំផុត ។
ឧបករណ៍នេះត្រូវបានគេផលិតមកឲ្យមានភាពងាយស្រួលប្រើ
គឺគ្រាន់តែបើកកុងតាក់របស់វា បើកគម្របចេញ
ដាក់វាទៅក្នុងទឹកត្រឹមតែពីរបី
នាទីក្រោយមកមេរោគនឹងត្រូវស្លាប់អស់គ្មានសល់ ។
ហេតុនេះរាល់ពេលដែលយើងធ្វើដំណើរ យើងពុំចាំបាច់ដាក់កំសៀវ ឆ្នាំងដាំទឹក
ឬឧបករណ៍ដាំទឹកប្រើចរន្តអគ្គិសនីទៀតទេ
គឺគ្រាន់តែមានឧបករណ៍នេះជាប់តាមខ្លួនគឺជាការស្រេច ។
សូមបញ្ជាក់ថាតាមការស្រាវជ្រាវនាពេលកន្លងមក
គេបានប្រើពន្លឺពណ៌ស្វាយសម្រាប់កំចាត់មេរោគអស់រយៈពេល ៩០ ឆ្នាំមកហើយ,
UV-RAYS នេះត្រូវបានគេប្រើនៅក្នុងមន្ទីរពេទ្យធំៗ, មន្ទីរពិសោធន៍
ប្រព័ន្ធផលិតទឹកស្អាត
រួមទាំងទីកន្លែងផលិតគ្រឿងបរិភោគនានាដើម្បីកំចាត់មេរោគ ។ ពន្លឺ UV-RAYS
អាចមានសមត្ថភាពកំចាត់មេរោគបានយ៉ាងមានប្រសិទ្ធភាពបំផុត ។
STERI PEN ត្រូវបានយកទៅពិសោធន៍ដោយសាកលវិទ្យាល័យចំនួន ៤
ឯលទ្ធផលពីការពិសោធន៍វិញគឺគួរឲ្យមោទនភាពណាស់ដោយហេតុថាវាអាចកំចាត់មេរោគបានរហូតដល់
99.9999 % នៃបាក់តេរី, 99.99 % នៃវីរុស និង 99.99 % នៃ Protozoa, មិនតែប៉ុណ្ណោះ
វាត្រូវបានគេយកទៅពិសោធន៍ជាមួយប្រភេទវីរុសមួយចំនួនទៀតដែលជាប្រភេទវីរុសកាចសាហាវដូចជា :
- Salmonella
- Rotavirus
- Strepto coccus
- Bacillus Subtilis
- coliphage MS2
- Typhimurium
- Poliovirus
- Klebsiella terrigena
- faecalis
- common yeast
- Giardia
- Cryptosporidum
លទ្ធផលបញ្ជាក់ថាវាអាចយកឈ្នះមេរោគទាំងនេះបានដោយជោគជ័យ ។