ក្រុមហ៊ុន អិលជី
ដែលត្រូវបានគេដឹងថាជាក្រុមហ៊ុនមួយរបស់ប្រទេសកូរ៉េ ភាគច្រើនផលិត
គ្រឿងអេឡិចត្រូនិច លក់ចេញទៅទូទាំងពិភពលោកនោះ
បានដាក់បង្ហាញឱ្យឃើញនូវផលិតផលថ្មីមួយទៀត នោះគឺជាទូរទស្សន៍ប្រភេទ
អ៊ិលស៊ីឌី ដែលមានកម្រាស់យ៉ាងស្តើងបំផុតក្នុងលោក ។
តាមរយៈការដាក់តាំងបង្ហាញនោះ ទូរទស្សន៍ របស់ក្រុមហ៊ុន អ៊ិលជី
មួយគ្រឿងទំហំ៤២អ៊ីញ មានកម្រាស់ត្រឹមតែ ២.៦ម.ម ប៉ុណ្ណោះ ។
នេះគឺជាសមត្ថភាពដ៏ពិសេសមួយទៀតរបស់
ក្រុមហ៊ុនអ៊ិលជី
ទោះបីទូរទស្សន៍នេះមានទំហំធំក៏ពិតមែនប៉ុន្តែវាមានទំងន់ត្រឹមតែ
៦.១ គ.ក
ឯទូរទស្សន៍ដូចគ្នានេះដែរ តែមានទំហំ ៤៧ អ៊ីញវិញមានទំងន់ត្រឹមតែ
៧.៣ គ.ក ប៉ុណ្ណោះ ។
តាមការបញ្ជាក់ របស់អ្នកផ្សព្វផ្សាយបានឱ្យដឹងថា
ទូរទស្សន៍ដ៏ស្តើងនេះ បានប្រើប្រាស់
បច្ចេកទេសទំនើបបំផុតដើម្បីបញ្ជាំងរូបភាព ដែលកាលពីគ្រាមុន គេប្រើ
Cold Cathode Fluorescent Lamp តែពេលនេះក្រុមហ៊ុន បានប្រើ LED (Light
emitting diode) ជាជំនួសវិញ ។
បច្ចុប្បន្ននេះក្រុមហ៊ុនផលិតគ្រឿងប្រើប្រាស់ភាគច្រើនកំពុងតែ
ប្រកួតប្រជែងគ្នា ដើម្បីផលិតគ្រឿងប្រើឱ្យកាន់តែទំនើប ដូចជា
ស្តើងជាងមុន ស្រាលជាងមុន មានវិធីប្រើល្អជាងជាដើម ។
ការធ្វើបែបនេះ វាជាវិធីមួយដើម្បីទាក់ទាញ
អ្នកទិញឱ្យផ្លាស់ប្តូរប្រើរបស់ទំនើបជាងមុន
និងចំណាយដើម្បីទិញរបស់ថ្មី ។