ក្មេងស្រី Cerys Small (រូបកណ្ដាល)
ឱសថដែលល្បីឈ្មោះខាងកែកុនបញ្ហាផ្លូវភេទនេះ អាចជួយក្មេងស្រីបានដោយសារតែវាអាចជួយជម្រុញចលនាឈាមរត់ក្នុង រាងកាយរបស់នាង។
ការព្យាបាលដោយប្រើថ្នាំវីយ៉ាក្រានេះ នឹងត្រូវបន្តរហូតដល់នាងមានវ័យធំជាងនេះ ដែលអាចឲ្យនាងទទួលការវះកាត់ជាបន្តទៀត។
ម្ដាយរបស់ក្មេងស្រីរូបនេះ ឈ្មោះ Kerrie មកពី South Wales បានថ្លែងថា គ្រប់ៗគ្នាហាក់ដូចជាស្រឡាំងកាំង នៅពេលលឺថា នាងត្រូវការថ្នាំ វីយ៉ាក្រាដើម្បីបន្តជីវិតរស់នៅ ប៉ុន្ដែធាតុពិតមិនមានមនុស្សច្រើនទេ ដែលដឹងថា ថ្នាំវីយ៉ាក្រាដំបូងឡើយត្រូវបានគេផលិតដើម្បីព្យាបាលជំងឺបេះដូង នោះទេ មិនមែនបង្កើនអារម្មណ៍សិចនោះឡើយ។
ប្រហែលជារយៈពេល ៣ទៅ៥ឆ្នាំទៀត ទើបក្មេងស្រីរូបនេះអាចធ្វើការវះកាត់បេះដូងជាថ្មីម្ដងទៀត ឬ អាចលើសនេះក៏ថាបាន ប្រសិនបើសុខភាពនាងមិនអំណោយផល។
នេះគឺជាព័ត៌មានថ្មីមួយដ៏ល្អសម្រាប់ឲ្យគ្រប់ៗគ្នាបានដឹងថា ថ្នាំសម្រើបវីយ៉ាក្រា ត្រូវបានគេបង្កើតឡើងដំបូងសម្រាប់ព្យាបាលជំងឺបេះដូង។