Viagra
អ្នកដឹកនាំការស្រាវជ្រាវនេះគឺលោក Wolfgang Linke មកពីសាកលវិទ្យាល័យ Ruhr Bochum ក្នុងប្រទេសអាល្លឺម៉ង់ បានពន្យល់ថា គ្រប់អ្នកជំងឺបេះដូងដែលមានអាយុ ៦០ឆ្នាំ គឺមានបេះដូងខ្សោយ ហើយថ្នាំវីយ៉ាក្រាអាចជួយធ្វើឲ្យបេះដូងមានសកម្មភាពខ្លាំងក្លា ជាងមុន។
ទោះបីជាយ៉ាងណាក្ដី ក្រុមអ្នកវិទ្យាសាស្រ្ដក៏មិនបានបញ្ជាក់ច្បាស់លាស់ពីមូលហេតុនោះ ទេ ប៉ុន្ដែដូចដែលលោកអ្នកធ្លាប់បានដឹងតាមរយៈព័ត៌មានកន្លងមករបស់ ខ្មែរសារិកាហើយ គឺទារកម្នាក់ដែលមានជំងឺបេះដូង ក៏អាចបន្ដជីវិតបានដោយសារថ្នាំវីយ៉ាក្រានោះដែរ។
លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានបោះពុម្ភផ្សាយក្នុងព្រឹត្តបត្រ Circulation។