វិធីសាស្រ្តនេះសាមញ្ញ និងមានប្រសិទ្ទភាពខ្ពស់ជាពិសេសវាមិនប៉ះពាល់ដល់សុខភាព និងមិនចំណាយប្រាក់អស់ច្រើនទៀតផង ។ វាផ្តល់ភាពងាយស្រួលចំពោះប្រជាជនដែលរស់នៅជនបទ ដូចជានៅក្នុងប្រទេសកម្ពុជា ។ ប្រទេសកម្ពុជាមានក្រូចឆ្មារសឹងគ្រប់ទីកន្លែងតាម ស្រុក ភូមិរបស់អ្នកស្រុក ។
វាជាការងាយណាស់គ្រាន់តែកាត់ផ្លែក្រូចឆ្មារ ជាចំណិតតូចៗ ហើយបៀមវាដាក់ក្នុងមាត់ និងជញ្ជក់យកទឹកវាបន្តិចម្តងៗដោយយឺត ជាពិសេសទឹកចេញពីសំបករបស់ក្រូចឆ្មារ នៅពេលដែលអ្នកចង់ជកបារី ។
ដំបូងវាតែងតែពិបាកព្រោះដោយសារតែរសជាតិរបស់ក្រូចឆ្មារ តែប្រសិនបើលោកអ្នកព្យាយាមក្នុងរយះពេលប្រហែលជាពីរសប្តាហ៍ប៉ុណ្ណោះ នោះលោកអ្នកនឹងទទួលបានលទ្ទផលភ្លាម ។
គួរបញ្ជាក់ថាបារីបណ្តាលអោយខូចសុខភាពអ្នក អ្នកនៅជុំវិញអ្នក ជាពិសេសវាបានបំផ្លាញថវិការបស់អ្នក និងសុភមង្គលនៅក្នុងគ្រួសារដូចនេះសូមប្រជាជនកម្ពុជាទាំងអស់គ្នា ឈប់ជក់បារីដើម្បីខ្លួនអ្នក គ្រួសារ និងសង្គមជាតិ ។