Social Icons

ញ៉ាំ​តិច​ ជម្រុញ​សមត្ថភាព​ខួរ​ក្បាល បង្កើន​ការ​ចង​ចាំ​

ញ៉ាំ​តិច​ជំនួយ​ខួរ​ក្បាល
ការ ​ញ៉ាំ​តិច​មិន​ប្រាកដ​ថា​មិន​ល្អ​នោះ​ទេ ខណៈ​ដែល​ពេល​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​តិច អាច​ជួយ​អ្នក​ឲ្យ​ចង​ចាំ​បាន​ល្អ​ជាង​មុន ព្រម​ទាំង​ជួយ​ជម្រុញ​សមត្ថភាព​ខួរ​ក្បាល​ផង​នោះ​។ ការ​ញ៉ាំ​តិច​មាន​ន័យ​ថា មិន​ញ៉ាំ​អាហារ​ញឹក​ញាប់​ពេក​ក្នុង​មួយ​ថ្ងៃ​ ដូច​ជា​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច ឆ្លៀត​ថែម​បង្អែម​ និង​អាហារ​សម្រន់​ផ្សេង​ទៀត​ជាដើម។ អ្នក​អាច​ជំនួស​អាហារ​បន្ថែម​ទាំង​នោះ ដោយ​ញ៉ាំ​កាហ្វេ​ គឺ​ជា​ការ​ប្រសើរ​បំផុត​។
ដំណឹង​ថ្មី​នេះ​ គឺ​បាន​មក​ពី​លទ្ធផល​នៃ​ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អ៊ីតាលី​។ ក្រុមអ្នក​ស្រាវ​ជ្រាវ​នេះ បាន​បង្ហាញ​ថា ការ​កាត់​បន្ថយ​កាឡូរី​ គឺ​អាច​ជួយ​ជម្រុញ​សុខ​ភាព​បាន​យ៉ាង​ច្រើន​ ប៉ុន្ដែ​នៅ​ក្នុង​ការ​សិក្សា​នេះ​គឺ​ផ្ដោត​ទៅ​លើ​ខួរ​ក្បាល​តែ​មួយ​មុខ​ ប៉ុណ្ណោះ​។
ក្រុម​ដដែល​នេះ ក៏​បាន​បង្ហាញ​ទៀត​ថា ការ​កាត់​បន្ថយ​កាឡូរី​ អាច​ជម្រុញ​ឲ្យ​មាន​ការ​បង្កើន​ចំនួនប្រូតេអ៊ីន​ដែល​ផលិត​ក្នុង​ខួរ​ក្បាល​។ បន្ថែម​ឲ្យ​ការ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដើម្បី​បន្ថយ​កាឡូរី​នេះ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ថា កាហ្វេ​ ឬ​ទឹកតែ ក៏​អាច​មានប្រយោជន៍​ផង​ដែរ​។
ដូច​ដែល​ប្រិយ​មិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា សុខ​ភាពខួរ​ក្បាល​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់​ៗ។ ទិន្នន័យ​ចុង​ក្រោយ​បាន​បង្ហាញ​ថា ចំនួន​អ្នក​កើត​ជំងឺ​រវើ​រវាយ​ ឬ​ជំងឺ​ផ្សេង​ទៀតទាក់​ទង​នឹង​ខួរ​ក្បាល បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ដូច្នេះ​ចាំ​បាច់​ត្រូវ​ថែ​ទាំ​ខួរ​ក្បាល​របស់​អ្នក​ ដើម្បី​ជៀស​ឲ្យ​ផុត​ពី​ជំងឺ​ផ្សេង​ៗ​ពេល​ឈាន​ដល់​វ័យ​ចំណាស់​។ វិធី​ថែ​ទាំខួរ​ក្បាល​ គឺ​នៅ​មាន​ច្រើន​ទៀត ប៉ុន្ដែ​ពេល​នេះ អ្នក​ត្រូវ​កាត់​បន្ថយ​ចំនួន​កាឡូរី​ក្នុង​ខ្លួន ពោល​គឺ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​។