កុមារគេងពេលថ្ងៃ
ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកបាននិយាយថា មូលហេតុដែលបង្កឲ្យទារកជួបបញ្ហានៅពេលមិនគេងថ្ងៃ គឺដោយសារតែ ការមិនបានគេង គឺបានផ្លាស់ប្ដូរវិធីនៃការបញ្ចេញអារម្មណ៍មកខាងក្រៅរបស់កុមារ។
ក្នុងការស្រាវជ្រាវនេះ ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Colorado Boulder បានវិភាគលើរយៈពេលគេងរបស់កុមារដែលមានអាយុ ២ ទៅ៣ឆ្នាំ។
លោកសាស្រ្ដាចារ្យ Monique LeBourgeois ដែលជាអ្នកដឹកនាំការស្រាវនេះបានថតទុកនូវរូបភាពមុខរបស់កុមារ ដែលបានគេងថ្ងៃ និងមិនបានគេងថ្ងៃ រួចមកប្រៀបធៀបគ្នា។
ជាលទ្ធផលបានបង្ហាញថា កុមារដែលបានគេងពេលថ្ងៃ មានអារម្មណ៍វិជ្ជមានជាងកុមារដែលមិនបានគេងចំនួន ៣៤ភាគរយ។
ការគេងពេលថ្ងៃក្នុងរយៈពេលសមល្មមណាមួយ គឺពិតជាសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប ជាពិសេសគឺកុមារតូចៗ។