Social Icons

កុំញាំមីកញ្ចប់ច្រើនពេក

noodleមនុស្សម្នាក់ៗដែល ​រវល់​នឹង​កិច្ចការ​របស់​ខ្លួន និងពេល​ខ្លះលុយទិញអាហារ​តែង​តែ​ជ្រើស​រើស​យក​មីកញ្ចប់​មក​ឆុង​សំរាប់​បរិភោគ ។ មីកញ្ចប់​ក៏ជា​អាហា​រ​ដែល​ប្រជាជន​កម្ពុជា​ចូល​ចិត្តផង​ដែរ​ព្រោះវា​ ងាយស្រួលក្នុង​ការ​ចំអិន ប៉ុន្តែ​តាម​ពិត​ទៅ​ បើ​ញ៉ាំ​វា​លើស​ពី​មួយ​កញ្ចក់​ ក្នុង​១​ថ្ងៃ​ អាច​ប៉ះពាល់​ដល់​សុខភាព​ ព្រោះ​មី​កញ្ចប់​ ភាគច្រើន​ធ្វើ​ពី​ម្សៅ​ អង្ករ​សាលី​ ៦០-៧០%​ រីឯ​ខ្លាញ់​ ១៥-២០%​ (​ផ្សំ​នៅ​ក្នុង​គ្រឿង​)​ ចំណែក​ ៥-៦%​ ជា​អំបិល​ និង​ប៊ី​ចេ​ង​ ។​ដូច្នេះ​ រាង​កាយ​ទទួល​បរិមាណ​សូ​ដ្យូ​ម​ លើស​ពី​តម្រូវការ​ រហូត​ដល់​ទៅ​ ៥០%​ ទៅ​ ១០០%​ ដែល​អាច​បង្ករ​គ្រោះថ្នាក់​ដល់​តម្រងនោម​ និង​ធ្វើ​អោយ​សម្ពាធ​ឈាម​ ឡើង​ខ្ពស់​ (​លើសឈាម​)​ ទៀត​ផង​ ។​
ដើម្បីដោះស្រាយ​នូវ​បញ្ហានេះ​អ្នក​ខ្លះ​បាន​ឆុង​វា​ជាមួយ​ពងមាន់​ ឬ​ពង​ទា​ បន្លែ​ ឬ​សាច់​ផង​ ដើម្បី​បង្កើន​សារធាតុ​អាហារ​ និង​ការពារ​កុំអោយ​រាង​កាយ​ ទទួលយក​សូ​ដ្យូ​ម​ ច្រើន​ហួសហេតុ​ពេក​ ។​ពេល​ទិញ​មី​ គួរ​ជ្រើស​យក​មី​ណា​ ដែល​សរសេរ​ផ្លា​ក​ នៅ​កញ្ចប់​ថា​ បន្ថែម​សារធាតុ​អ៊ី​យ៉ូ​ដ​ ជាតិ​ដែក​ និង​វីតាមីន​ A​ ។​គួរ​ចៀសវាង​ ទទួលទាន​មី​ឆៅ​ ព្រោះ​សរសៃ​វា​រីក​នៅ​ក្នុង​ក្រពះ​ អាច​នាំ​អោយ​ឆ្អល់ពោះ​ ។​អ្វី​ដែល​សំខាន់​បំផុត​ គឺ​មិន​គួរ​ញ៉ាំ​មី​ លើស​ពី​១​កញ្ចប់​ ក្នុង​១​ថ្ងៃ​ឡើយ​ ។​
ការ​ញាំ​មី​កញ្ចប់​ច្រើន​ពេក​ក៏អាច​បណ្តាល​អោយ​យើង​ខ្សោះជីជាតិ​ ជាពិសេ​សអ្នក​ខ្លះ​ដែល​ចូល​ចិត្តញាំ​មី​កញ្ចប់​ច្រើន​ក៏​កើត​មុន​ផងដែរ​។
ដូចនេះ​យើង​ត្រូវ​ចេះ​ថែរក្សា​សុខភាពរបស់​យើង​ដោយ​បរិភោគអាហារ​ណា​សំបូរ​វីតាមីន ព្រោះ​សុខភាព​មាន​តម្លៃណាស់​សំរាប់ជីវិត​មនុស្ស ។