១. អ្នកត្រូវចូលគេងអោយបានទៀងទាត់ពេលវេលា ពីព្រោះពេលវេលាចូលគេងរបស់អ្នកខុសគ្នាតែមួយម៉ោងអាចរំខានដល់ ការគេងលង់លក់របស់អ្នក ។
២. អ្នកមិនត្រូវញ៉ាំអាហារច្រើនពេក ឬមិនញ៉ាំអ្វីសោះមុនពេលចូលគេងទេ ។ មុនពេលចូលគេង អ្នកត្រូវរង់ចាំយ៉ាងហោចណាស់បីម៉ោងក្រោយពេលញ៉ាំអាហារពេលល្ងាច ហើយពីព្រោះក្រពះរំលាយអាហារមិនបានល្អនៅពេលអ្នកគេងលក់ ហើយការញ៉ាំអាហារឆ្អែតពេក ឬមិនញ៉ាំអាហារសោះរំខានដល់ដំណេករបស់អ្នក ។ អ្នកមិនត្រូវញ៉ាំតែ កាកាវ និងកូកាកូឡាទេ ពីព្រោះវាមានសារធាតុកាហ្វេអ៊ីនដែលអាចធ្វើអោយអ្នកគេងមិនលក់ ។ អ្នកមិនត្រូវជក់បារី ហើយមួយម៉ោងមុនពេលចូលគេងអ្នកមិនត្រូវញ៉ាំទឹក ឬភេសជ្ជៈទេ ។ ប៉ុន្តែអ្នកត្រូវញ៉ាំទឹកអោយបានពីរលីត្រក្នុងមួយថ្ងៃ
៣- រៀបចំបន្ទប់គេងឱ្យមានសណ្តាប់ធ្នាប់៖ បន្ទប់គេងគួរតែជាកន្លែងដែលមានសណ្តាប់ធ្នាប់ជាងគេ ។ លោកអ្នកគួរតែរៀបចំបន្ទប់គេងឱ្យមានសណ្តាប់ធ្នាប់ បំផុតតាមដែលអាចធ្វើបាន និងទុករបស់របរក្នុងទូរ ឬដាក់លើធ្នើឱ្យបានល្អ ។ បន្ទប់គេងគួរតែជាកន្លែងដែលប្រើសម្រាប់តែគេង ប៉ុណ្ណោះ ។ គួរយកទូរទស្សន៍ និងកុំព្យូទ័រចេញពីបន្ទប់ និងប្រើកំរាលពួកពណ៌សដើម្បីធ្វើឱ្យចិត្តស្ងប់ ។
៤- ហូបអាហារ៣ម៉ោងមុនពេលគេង៖ ការហូបអាហារពេលល្ងាច៣ម៉ោងមុនពេលចូលគេងជួយឱ្យលោ កអ្នកគេងលក់បានឆាប់ ។ អាហាររបស់លោកអ្នកគួរតែមានសាឡាត់ និងបន្លែបៃតង ។ ជៀសវាងការទទួលទានកាហ្វេ និងគ្រឿងស្រវឹង ប៉ុន្តែលោកអ្នកគួរទទួលទានចេក ឬផ្លែប៉ោមមួយផ្លែមុនពេលចូលគេង ។
៥. ពេលចូលគេងអ្នកត្រូវធ្វើយ៉ាងណាអោយបន្ទប់គេងងងឹត ឬប្រើអំពូល ភ្លើងភ្លឺប្រឹមៗ ពីព្រោះពេលអ្នកភ្ញាក់ដឹងខ្លួន ហើយឃើញពន្លឺខ្លាំងអ្នកពិបាកនឹងគេងលក់វិញណាស់ ។
៦. អ្នកត្រូវធ្វើលំហាត់ប្រាណ ពីព្រោះការហាត់ប្រាណជាប្រចាំធ្វើអោយ អ្នកគេងលក់ស្រួល ។ ប៉ុន្តែអ្នកមិនត្រូវហាត់ប្រាណមុនពេលចូលគេងទេ ពីព្រោះវាធ្វើអោយនឿយហត់ដល់សាច់ដុំ បេះដូងដើរញាប់ខ្លាំង ហើយកាន់តែធ្វើអោយអ្នកគេងមិនលក់ ។
៧- ងូតទឹកក្តៅឧណ្ហៗ៖ ដុតទៀននៅបន្ទប់ទឹក ហើយប្រសិនបើមានដៃគូ លោកអ្នកឱ្យដៃគូម៉ាស្សាឱ្យលោកអ្នកដោយប្រើប្រេង ផ្កាឡាវែនឌឺ និងវេនីឡា ។ បន្ទាប់ពីម៉ាស្សារួច បន្តក់ប្រេងម៉ូមីល (chamomile oil) ចូលទៅក្នុងអាងងូតទឹករួចហើយចូលត្រាំដោយសម្ងំបិទ ភ្នែក ។ ទឹកក្តៅឧណ្ហៗ និងក្លិនផ្កាអាចជួយឱ្យរាងកាយធូរស្រាល និងសម្រាកស្រួល ហើយធ្វើឱ្យលោកអ្នកគេងលង់លក់ពេញមួយយប់ ។
៨- ទិញពូក៖ ពូកគួរតែមានទំហំធំគ្រប់គ្រាន់សម្រាប់ការរំកិលចុះឡើង នៅពេលលោកអ្នកកំពុងគេង ។ ពូករបស់អ្នកមិនត្រូវទន់ពេក និងរឹងពេកនោះទេ ។ គេងលើពូកដែលមិនអាចផ្តល់ផាសុខភាពនឹងធ្វើឱ្យឈឺសាច់ ដុំ និងឆ្អឹងខ្នង ។
៩- កំណត់រយៈពេលគេងនៅពេលថ្ងៃ៖ លោកអ្នកគួរតែកំណត់រយៈពេលគេងនៅពេលថ្ងៃ ឬបញ្ឈប់ទម្លាប់គេងថ្ងៃតែម្តង ។ ទង្វើនេះជួយឱ្យលោកអ្នកគេងឆាប់លក់នៅពេលយប់ ប៉ុន្តែប្រសិនបើលោកអ្នកមិនអាចធ្វើបាន លោកអ្នកគួរតែគេងពេលថ្ងៃតែ១៥ ទៅ ២០នាទីបានហើយ ។
១០- ធ្វើឱ្យខ្លួនឯងនឿយហត់៖ ប្រសិនបើលោកអ្នកបានធ្វើគ្រប់វិធីហើយ ប៉ុន្តែនៅតែមិនអាចគេងលក់នោះ លោកអ្នកគួរតែស្តាប់តន្ត្រីមនោសញ្ចេតនាអន្លង់អន្លោច ។ លោកអ្នកអាចអានកាសែត ឬមើលឯកសារការងារត្រួសៗ ។ ការអានអត្ថបទកំណាព្យក៏អាចជួយអ្នកសំរាកបានដែរ ប៉ុន្តែកុំអានរឿងដែលលោកអ្នកចូលចិត្តរហូតភ្លេច ខ្លួនជ្រុលម៉ោងគេងឱ្យសោះ ។
វីធីសាស្ត្រមួយចំនួនខាងលើនេះពិតជាអាចជួយឱ្យលោក អ្នកគេងលក់បានយ៉ាងស្កប់ស្កល់ ។ ប្រសិនបើលោកអ្នកព្យាយាមគ្រប់វិធីខាងលើ ប៉ុន្តែនៅតែមិនអាចគេងលក់បាននោះ លោកអ្នកប្រហែលជាមានជម្ងឺគេងមិនលក់ ។ លោកអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីរក មធ្យោបាយព្យាបាលជាបន្ទាន់ ៕