យ៉ាងណាមិញ ក្រុមអ្នកជំនាញក្នុងការស្រាវជ្រាវនេះ បានបញ្ជាក់ផងដែរថា យើងមិនគួរទទួលទានថ្នាំជាតិម៉ាញ៉េស្យូមរាល់ថ្ងៃនោះទេ ព្រោះការស្រាវជ្រាវគឺផ្ដោតតែលើជាតិម៉ាញ៉េស្យូមក្នុងអាហារ ប៉ុណ្ណោះ មិនមែនថ្នាំនោះទេ។
អ្នកស្រី Susanna Larsson ដែលជាអ្នកដឹកនាំការស្រាវជ្រាវមកពីវិទ្យាស្ថាន Karolinska ក្នុង Stockholm ប្រទេសស៊ុយអែត បាននិយាយថា ការញ៉ាំអាហារដែលមានជាតិម៉ាញ៉េស្យូម គឺពិតជាមានផលវិជ្ជមានចំពោះហានីភ័យនៃជំងឺស្រ្ដូក។
អ្នកស្រី Larsson រួមទាំងសហសេវិករបស់គាត់ បានធ្វើការសិក្សាលើការស្រាវជ្រាវជាច្រើនបញ្ចូលគ្នា តាំងតែពី៤៥ឆ្នាំមុន។ នៅក្នុងការស្រាវជ្រាវចំនួន៧ ដែលមានអ្នកចូលរួម ២៥ម៉ឺននាក់ មកពីអាមេរិក អឺរ៉ុប និងអាស៊ី បានបង្ហាញលទ្ធផលថា មនុស្សចំនួន ៦៥០០នាក់បានកើតជំងឺស្រ្ដូក ឬស្មើនឹង៣ភាគរយ។
នៅក្នុងការទទួលទានជាតិម៉ាញ៉េស្យូម ១០០ក្រាម សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ នឹងអាចកាត់បន្ថយហានីភ័យបាន ៩ភាគរយ។
ប្រភព៖ Reuters