ស៊ុតចៀន
ការសិក្សាថ្មីនេះ បានចេញជាលទ្ធផលដែលប្រឆាំងទៅនឹងអ្វីដែលគេបានជឿជាក់នាពេល កន្លងមក ដែលថាអាហារចៀន គឺមិនល្អចំពោះបេះដូង។ ពួកគេបានរកឃើញថា ប្រសិនបើយើងចៀនជាមួយនឹងប្រេងអូលីវ ឬប្រេងផ្កាឈូករ័ត្ននោះ គឺវាមិនមានអ្វីប៉ះពាល់ដល់បេះដូងនោះទេ។
ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Autonomous នៃទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ បានធ្វើការវិភាគលើទិន្នន័យដែលបានមកពីមន្ទីរពេទ្យនានាក្នុង ប្រទេសនេះ ទៅលើមនុស្សពេញវ័យចំនួន ៤១០០០នាក់ ដែលមានអាយុ ២៩ឆ្នាំ ទៅ៦៩ឆ្នាំ។
ក្នុងរយៈពេល១១ឆ្នាំ នៃការស្រាវជ្រាវនេះ បានបង្ហាញថា មិនមានសញ្ញានៃជំងឺបេះដូងកើតឡើងចំពោះអ្នកដែលទទួលទានអាហារចៀន ដោយប្រើប្រេងអូលីវ ឬប្រេងផ្កាឈូករ័ត្នជាប្រចាំនោះទេ។
សរុបមកវិញ ការអះអាងនាពេលកន្លងមកដែលថា ការញ៉ាំអាហារចៀនច្រើនពេក ប្រឈមមុខនឹងជំងឺបេះដូងគឺមិនពិតនោះទេបើតាមការសិក្សាថ្មីនេះ ពោលគឺវាអាស្រ័យលើប្រេងដែលយើងប្រើសម្រាប់ចៀនតែប៉ុណ្ណោះ។