Social Icons

Microwave អាច​បណ្តាល​អោយខូចប្រព័ន្ធ​ DNA របស់មនុស្ស

healtMicrowaves មាន​សណ្ឋាន​ថាមពល​អេឡិច​ត្រូម៉ា​ញេ​ទិច​ដូចជា​ រលកពន្លឺ​ រ រឺក៏​រលក​វិទ្យុ​ផ្សេងៗ​ទៀត​ដែរ ។ Microwaves  គឺជា​ប្រភទ​រលក​សញ្ញា​យ៉ាង​ខ្លី​របស់​ថាមពល​អេឡិច​ត្រូម៉ា​ញេទិច​ ដែលផ្លាស់ទីក្នុង​ល្បឿនលឿន​ប្រមាណ​ ៣០០ ០០០ គ.ម​ ក្នុង​ ១វិនាទី ។ នាពេលបច្ចុប្បន្ន​ Microwaves ត្រូវបាន​គេប្រើ​ប្រាស់​យ៉ាង​ធំ​ទូលំទូលា​យនៅ​ក្នុង​ប្រព័ន្ធ​គមនាគមន៍​ ទូរទស្សន៍​ និងវិស័យ​ពត៍មាន​វិទ្យា​ ដូចជា​ការបញ្ជូណ រឺ ផ្លាស់​ប្តូរ​ពត៍មាន​ ពីដែនដីទៅ​ស្ថានីយ​អវកាស​ ។ Microwaves ក៏​ត្រូវ​បានគេ​ប្រើសំរាប់​ចំអិន​ម្ហូប​អាហារផង​ដែរ​ ដោយ​គេប្រើវា​សំរាប់ដូត​កំដៅ​ចំអិន​​អា​ហារ​ជាមួយ​រលក​វិទ្យុ​ក្នុង​កំរិត​ ហ្រ្វេកង់​ប្រមាណ​ 2GHz ទៅ ​5GHz ដែល​អាចមាន​ប្រសិទ្ធ​ដល់​ការ​ស្រូបរបស់​ ទឹក ខ្លាញ់ និងស្ករ ។
          ចំណែក​ឯទូរស័ព្ទ​ចល័ត​ ជាច្រើន​ដែលប្រើប្រព័ន្ធ​ GSM ក៏ដំណើរ​ការ​ជា​មួយ​អនុភាព​ទាបគឺ​ចាប់ពី ៩០០MHz រហូត​ដល់ ១៩០០MHz ដែល​ជា​កំរិត​ហ្រ្វេកង់​របស់​ Microwaves ដូចគ្នា ។ ប៉ន្ទែទូរស័ព្ទ​ចល័ត​មាន​ដំណើរ​ការ​ជាមួយ​អនុភាព​ទាបគឺចាប់​ពី ០.៨ វ៉ាត់ ដល់ ៥វ៉ាត់ ។ ដោយឡែក​សំរាប់​ម៉ាស៊ីន Microwaves មានដំណើរការ​ជាមួយ​អនុភាព​ខ្ពស់ប្រមាណ​ ៥០០ វ៉ាត់ ទៅ ៩០០០វ៉ាត់ ។
       តើ Microwaves របស់ទូរស័ព្ទ​ផ្តល់ផលប៉ះពាល់​អ្វីខ្លះដល់សុខ​ភាពមនុស្ស​ ?
​​  វាហាក់​ដូច​ជា​គ្មាន​បញ្ហា​អ្វី​ទេ ចំពោះ​ការ​ផ្សាយ​អនុ​ភាព​ដ៏​តូច​របស់​ទូរស័ព្ទ​ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ម៉ាស៊ីន​ Microwaves ។ ផ្ទុយ​ទៅ​វិញ​បើ​សិន​យើង​ធ្វើការគណនា​ជា​មួយ​ការ​និយាយ​ទូរ​ស័ព្ទ​ ១ម៉ោង​ ក្នុង១ថ្ងៃ​ ហើយ​សន្មត់​ថា​អនុ​ភាព​ Microwave របស់​ទូរស័ព្ទ ដោយគិត​ជាមធ្យម  ៣វ៉ាត់​។
     ១ម៉ោងក្នុង​១ថ្ងៃ x ៣៦៥ថ្ងៃ = ៣៦៥ម៉ោងក្នុង​មួយ​១ឆ្នាំ
     ៣៦៥ x ៣វ៉ាត់ = ១០៩៥វ៉ាត់ក្នុង ១ឆ្នាំ
សំរាប់ការផ្សាយថាមពល Microwave របស់ទូរស័ព្ទគឺ​ស្មើនឹង​ម៉ាស៊ីន Microwave ដែលយើងប្រើសំរាប់ចំអិន​អាហារ​ ។ ដូចនេះម៉ាស៊ីន Microvave និងទូរស័ព្ទចលតសុទ្ធតែអាច​បំផ្លាញផ្នែក​ជីវសាស្រ្ត​របស់​មនុស្ស​ទាំង​ អស់តាមរយៈ​ផលកំដៅដែលបាន​មកពី​ការផ្សាយ​ថាមពល​ Microvave រួមមាន​ដូចជា​​​ ៖ ធ្វើអោយ​ឈឺក្បាល ឈឺត្រចៀក ស្រវាំងភ្នែក​ គេងមិនលក់ ការចងចាំចុះខ្សោយ ។