Social Icons

ប​ន្លែ និង​ផ្លែ​ឈើ ជួយ​បង្កើន​ភាព​ទាក់​ទាញ!

បន្លែ និង​ផ្លែឈើ
បន្លែ ផ្លែឈើ ដែល​មាន​ពណ៌​លឿង និងក្រហម ដូច​ជា ការ៉ុត ប៉េង​ប៉ោះ និង​ស្វាយជាដើម​នោះ អាច​ជួយ​ឲ្យ​យើង​មាន​សុខ​ភាព​ស្បែក​ល្អ​ប្រសើរ​ ហើយ​និង​ធ្វើ​ឲ្យយើង​មាន​ភាព​ទាក់​ទាញ​ខ្ពស់ ក្នុង​ក្រសែរ​ភ្នែក​អ្នក​ដទៃ​ទៀត​ផង​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពីសាកលវិទ្យាល័យ St Andrews បាន​រក​ឃើញ​ថា ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើជា​រៀង​រាល់ថ្ងៃ គឺ​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើត​នូវ​ការ​ផ្លាស់​ប្ដូរ​នៅ​លើ​ស្បែក​របស់​ យើង​ក្នុង​រយៈ​ពេល​៦សប្ដាហ៍​។
ការ​ធ្វើ​តេសន៍​ផ្សេង​ទៀត ក៏​បាន​បង្ហាញ​ស្រដៀង​គ្នា​នេះ​ដែរ ពោល​គឺ​ស្បែក​របស់​អ្នក​ដែល​ញ៉ាំ​បន្លែ ផ្លែ​ឈើ​ក្នុង​កម្រិត​ច្រើន​ គឺ​មាន​ស្បែក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាពទាក់​ទាញ​ ជាង​អ្នកដែល​មិន​សូវ​ញ៉ាំ​បន្លែ ផ្លែ​ឈើ។
ការ​ស្រាវជ្រាវ​នេះ ក៏​បាន​បង្ហាញ​ដែរ​ថា ទោះ​បី​ជា​បន្លែ និង​ផ្លែ​ឈើ មាន​សារៈ​សំខាន់​បែប​នេះ​ក៏​ដោយ ប៉ុន្ដែ​មាន​មនុស្ស​ភាគច្រើន​នៅ​តែ​មិន​បាន​ញ៉ាំ​បាន​គ្រប់​គ្រាន់​ដដែល។
លោក Ross Whitehead ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ថ្លែង​ថា មនុស្ស​គួរ​តែ​ញ៉ាំ​បន្លែ ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ ព្រោះ​វា​អាច​ជួយ​យើង​ជា​ច្រើន ទោះ​បី​មិន​មែន​ជា​ប្រយោជន៍​ចំពោះ​សុខ​ភាព យ៉ាង​ហោច​ណាស់​ក៏​វា​អាច​ជួយ​បង្កើន​សម្រស់​ដល់យើង​នោះ​ដែរ​។