ហាត់ប្រាណ
ប្រសិនបើអ្នកអាចធ្វើទាំងពីរនេះបាន នោះហានីភ័យនៃការកើតជំងឺផ្សេងៗក៏ថយចុះទោតាមនោះដែរ។ ប្រសិនបើចង់មានប្រសិទ្ធិភាពជាងនេះទៀត គឺលោកអ្នកត្រូវជៀសឲ្យឆ្ងាយពីបារី និងគ្រឿងស្រវឹង។
Kiang Liu ដែលជាសាស្រ្ដាចារ្យមកពីសាកលវិទ្យាល័យ Northwestern University Feinberg School of Medicin បានថ្លែងថា បញ្ហាដែលក្មេងជំទង់ជួបប្រទះនាពេលបច្ចុប្បន្នគឺការធ្វើខ្លួនឲ្យ ប្រឈមមុខនឹងជំងឺបេះដូងពេលចាស់ទៅ ដូចជាការញ៉ាំអាហារមិនត្រឹមត្រូវ ដែលបង្កឲ្យធាត់លើសទម្ងន់ និងការខ្វះលំហាត់ប្រាណផ្នែករាងកាយ។
ទម្លាប់មិនល្អទាំងនេះហើយ ដែលបង្កឲ្យមានជំងឺលើសឈាម និងទឹកនោមផ្អែម រួមទាំងជំងឺទាក់ទងនឹងបេះដូង។
ប្រសិនបើអ្នក មានទម្លាប់ដូចអ្វីដែលការស្រាវជ្រាវនេះបានលើកឡើង ចូរព្យាយាមផ្លាស់ប្ដូរវាបន្តិចម្ដងៗ រហូតអាចផ្លាស់ប្ដូរមកកាន់ទម្លាប់ដែលល្អចំពោះសុខភាព ពោលគឺចាប់ផ្ដើមហាត់ប្រាណ និងញ៉ាំអាហារក្នុងបរិមាណសមស្រប។