ការតាំងសមាធិ
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Missouri បានរកឃើញថា វិធីធ្វើឲ្យអារម្មណ៍ស្ងប់ កាត់បន្ថយស្រ្ដេសន៍ ដែលមានដូចជា yoga ការតាំងសមាធិ ឬការហាត់ប្រាណ គឺពិតជាអាចបង្កើនគុណភាពជីវិតសម្រាប់អ្នកជំងឺមហារីកសុដន់ ដោយពង្រឹងសមត្ថភាពរបស់ប្រព័ន្ធភាពស៊ាំ។
សាស្រ្ដាចារ្យ Jane Armer ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះបានពន្យល់ថា អ្នកជំងឺមហារីកតែងតែជួបប្រទះនូវអារម្មណ៍ខ្វះការគ្រប់គ្រងលើ ខ្លួនឯង។ វិធីគ្រប់គ្រងអារម្មណ៍ខ្លួនឯង ដែលមានដូចជាការតាំងសមាធិជាដើមនោះ នឹងអាចបង្កើនសុខភាពរបស់អ្នកជំងឺឲ្យប្រសើរឡើង និងធ្វើឲ្យពួកគេមានសង្ឃឹមក្នុងជីវិតឡើងវិញ។
មិនត្រឹមតែជួយអ្នកជំងឺឲ្យមានសុខភាពប្រសើរឡើងវិញនោះទេ ការតាំងសមាធិ ក៏អាចជួយកាត់បន្ថយអត្រា សម្ពាធឈាមឡើងខ្ពស់ របស់អ្នកជំងឺបានទៀតផង។
សរុបមកវិញ អ្វីដែលខ្មែរសារិកា ចង់បង្ហាញប្រិយមិត្តនោះគឺ ការតាំងសមាធិ គឺពិតជាល្អណាស់សម្រាប់មនុស្សគ្រប់រូប មិនមែនសម្រាប់តែអ្នកកើតជំងឺមហារីសុដន់នោះទេ។