ផ្លែ Cherry
ក្រុមអ្នកជំនាញបានអះអាងថា ទឹកផ្លែឈ័ររីអាចជួយដល់អ្នកគេងមិនលក់បាន គឺដោយសារតែវាមានផ្សំទៅដោយអ័រម៉ូនម៉េឡាតូនីន (Melatonin) ខ្ពស់។
អ្នកស្រាវជ្រាវម្នាក់ របស់ក្រុមដែលស្រាវជ្រាវពីបញ្ហានេះ មកពីសាកលវិទ្យាល័យ Northumbria បានឲ្យដឹងថា នៅពេលដែលរាត្រីកាលមកដល់ រាងកាយរបស់យើងបានផលិតនូវ ម៉េឡាតូនីន ដើម្បីជាសញ្ញាប្រាប់ថា នេះគឺជាពេលដែលត្រូវចូលគេង។ ទឹកផ្លែឈ័ររី បានបន្ថែមនូវម៉េឡាតូនីន ដូច្នេះវាបានបង្កើនសញ្ញានៃការគេងកាន់តែខ្លាំងថែមទៀត។
ដោយសារតែវាមានប្រយោជន៍បែបនេះហើយ ទើបវាត្រូវបានគេណែនាំឲ្យដល់អ្នកដែលកើតជំងឺកេងមិនលក់ ឬគេងលក់មិនស្កប់ស្កល់។
គួរបញ្ជាក់ផងដែរថា ផ្លែឈ័ររី គឺត្រូវបានគេចាត់ទុកថាជាផ្លែឈើដ៏មានប្រយោជន៍ចំពោះសុខភាពជា ច្រើន ដោយវាមិនត្រឹមតែអាចកែខៃការគេងមិនលក់ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជាផ្លែឈើដែលអាចកាត់បន្ថយហានីភ័យនៃជំងឺបេះដូង ជំងឺស្រ្ដូក និងជំងឺមហារីកបានទៀតផង។