
ស៊ុត
ការ
ខ្ជះខ្ជាយម្ហូបអាហារគឺជាបញ្ហានៅក្នុងប្រទេសអ្នកមានមួយចំនួន។
យោងតាមទិន្នន័យនៅក្នុងចក្រភពអង់គ្លេសបានបង្ហាញថា
គ្រួសារនៅអង់គ្លេសបានបោះបង់ចោលនូវស៊ុតយ៉ាងតិច ៦៦ម៉ឺនស៊ុត
ដែលមានតម្លៃ ៧៥លានដុល្លារ ខណៈដែលស៊ុតទាំងនោះនៅអាចទទួលបាននោះ។
នេះគឺជាទិន្ន័យដ៏មិនគួរឲ្យជឿមួយ
ដែលមិនគួរកើតឡើងនៅខណៈពេលដែលមានប្រទេសខ្លះកំពុងទទួលរងគ្រោះអត់
ឃ្លានដោយសារភាពក្រីក្រ។
ដើម្បីទប់ស្កាប់ចំពោះបញ្ហាខ្ជះខ្ជាយនេះ
ទីភ្នាក់ងារសុវត្ថិភាពចំណីរអាហាររបស់អង់គ្លេស (FSA)
បានចេញនូវសេចក្ដីប្រកាសថា ស៊ុតដែលរក្សាទុក
គឺនៅតែអាចយកមកទទួលទានបើទោះបីជាហួសថ្ងៃកំណត់ក៏ដោយ
(best-before date)។
ការចេញសេចក្ដីប្រកាសនេះ គឺផ្ទុយនឹងការលើកឡើងកន្លងមកដែលថា
មិនគួរទុកស៊ុតរយៈពេលយូរនោះទេ
ព្រោះអាចបង្កផលប៉ះពាល់ដល់សុខភាព។ ការប្រកាសថ្មីនេះ
បានបញ្ជាក់យ៉ាងច្បាស់ថា ការហួសថ្ងៃផុតកំណត់ត្រឹមមួយ
ឬពីរថ្ងៃគឺមិនមានផលប៉ះពាល់នោះទេ។
ទោះបីជាយ៉ាងណាក្ដី ទីភ្នាក់ងារដដែលនេះ
ក៏បានណែនាំឲ្យចម្អិនស៊ុតឲ្យបានឆ្អិនល្អផងដែរ
ពោលគឺឆ្អិនទាំងផ្នែកស និងក្រហម។
យ៉ាងណាមិញ ស៊ុតមាន់ ឬទា
ដែលលក់នៅតាមទីផ្សារភាគច្រើននៅស្រុកខ្មែរយើង
គឺមិនមានបញ្ជាក់ពីថ្ងៃផុតកំណត់នោះទេ ដែលមានស៊ុតខ្លះ ស្អុយ
ឬខូចក៏មានដែរ ពេលដែលទិញយកមកចម្អិននៅផ្ទះ។