មេរោគ E.coli
គិតមកទល់ពេលនេះ Miller មានអាយុ៥ឆ្នាំ រូបគេត្រូវបានគេចាត់ទុកថាជាជនជាតិអង់គ្លេសទីមួយដែលរួចរស់ពី សេចក្ដីស្លាប់ដោយសារ E.coli។ ដូចបានបញ្ជាក់ខាងលើរួចមកហើយ បើគិតនៅទូទាំងពិភពលោក Miller គឺជាមនុស្សម្នាក់ក្នុងចំណោម៤នាក់ ដែលឆ្លង E.coli ហើយ តែមិនស្លាប់។
ក្រោយពេលដែល Miller បានឆ្លងមេរោគដ៏សាហាវនេះ រូបគេត្រូវទទួលនូវថ្នាំជាប្រចាំ ប៉ុន្ដែមិនបានប៉ុន្មានខែផង ក៏ត្រូវជួបប្រទះនឹងប្រតិកម្មថ្នាំទៀត។ ពីរឆ្នាំបន្ទាប់ ក្រុមវេជ្ជបណ្ឌិតបានប្រាប់ឪពុកម្ដាយរបស់ Miller ថា គេមិនអាចរស់ផុតពីមួយយប់ទៀតនោះទេ ប៉ុន្ដែជាសំណាងល្អ ក្រោយពីទទួលការវះកាត់យ៉ាងច្រើនដងរួចមក Miller បានមានសុខភាពល្អដែលក្មេងដទៃទៀតដែរ។
មូលហេតុដែលធ្វើឲ្យក្មេងនេះឆ្លង E.coli គឺមិនដឹងច្បាស់នោះទេ ប៉ុន្ដែបើតាមឪពុកម្ដាយរបស់វា គឺបានប្រាប់ថា វាចាប់ផ្ដើមឈឺក្រោយពីញ៉ាំប៊ើហ្គើសាច់គោបាន ២៤ម៉ោង។
Miller ពេលឆ្លង E.coli
Miller ពេលជាសះស្បើយ