ស្ករកៅស៊ូ
សម្រាប់ការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើនូវការវិភាគលើកុមារចំនួន ៣១០៣នាក់ ដែលមានអាយុ១២ឆ្នាំ។
កុមារដែលចូលរួមទាំងនោះត្រូវបានគេផ្ដល់ឲ្យនូវសារធាតុ xylitol នេះជារៀងរាល់ថ្ងៃ ១ថ្ងៃ៥ដង។ ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កុមារដែលទទួលទាននូវស្ករកៅស៊ូដែលមានផ្សំទៅដោយ xilitol មានអត្រាវិវត្តទៅរកបញ្ហាត្រចៀកតិចជាងកុមារដែលញ៉ាំស្ករកៅស៊ូ ដែលផ្សំទៅដោយសារធាតុជំនួសផ្សេងទៀត។
អ្នកដឹកនាំការស្រាវជ្រាវនេះ គឺលោក Amir Azarpazhooh មកពីសាកលវិទ្យាល័យតូរ៉ុនតូ បាននិយាយថា xylitol មានលក្ខណៈពិសេសក្នុងការការពារជំងឺត្រចៀករបស់កុមារ។
យ៉ាងណាមិញ កុមារដែលឈឺស្រាប់ហើយ ដូចជាមិនទទួលប្រយោជន៍ពីវានោះទេ។ ក្រុមអ្នកស្រាវជ្រាវមិនបានរកឃើញអត្ថប្រយោជន៍ចំពោះកុមារដែលកើត ជំងឺត្រចៀករួចទៅហើយនោះទេ បើទោះបីជាប្រើ xilitol ក៏ដោយ។
ដូច្នេះ សរុបមកវិញ សារធាតុ xilitol ដែលត្រូវបានរកឃើញនៅក្នុងស្ករកៅស៊ូ គឺអាចការពារជំងឺត្រចៀកសម្រាប់កុមារបាន តែមិនអាចព្យាបាលបាននោះទេ។