Social Icons

វិធីព្យាបាលការរមួលក្រពើ

រមួល​ក្រពើមាន ​មនុស្ស​ច្រើន​នាក់​ណាស់​ដែល​ធ្លាប់​ភ្លក់រស​ជាតិ​អាករៈរមួល​ក្រពើ ព្រោះ​វា​មាន​អាការ​ធ្វើ​អោ​យ​​ឈឺ​ចុក​ចាប់​​បំផុត។ មូល​ហេតុ​នៃ​អាការ​បែប​នេះ គឺ​បណ្តាល​មក​ពី​​ចរន្ត​ឈាម​រត់​រអាក់​រអួល​កើ​ត​​ឡើង​ក្រោយ​ពេល​ឈរ​យូ​រ ឬ​អង្គុយ​យូរ។ ក៏ប៉ុន្តែ​មិន​ថ្វី​នោះ​ទេ ពេល​នេះ​យើង​ណែនាំ​ពី​វិធី​ជួយ​ស​ង្រ្គោះ​បែប​ភ្លាមៗ​ដូច​ខាង​ក្រោម​នេះ៖
១-រមួល​នៅ​ត្រង់​កំភួន​ជើងៈ នៅ​ពេល​កើត​មាន​អាការ​រមួល​នៅ​ត្រង់​នេះ ណែនាំ​អោយ​ព្យាយាម​ស​ណ្តូក​ជើង​ដែល​កំពុង​រមួល​នោះ​អោយ​ត្រង់។ បន្ទាប់​មក​ប្រើ​ដៃ​ម្ខាង​ទ្រ​នៅ​ត្រង់​កែង​ជើង​ រីឯ​ដៃ​ម្ខា​ង​ទៀត​សន្សឹមៗ​រុញ​ចុង​ជើង​ឡើង​ចុះៗ​ប្រមាណ​ជា​៥​នាទី ទើប​ងាក​មក​ច្របាច់​នៅ​ត្រង់​កំភួន​ជើង​ថើៗ​ហាម​ប្រើ​កម្លាំ​ង​ដៃ​ធ្ងន់ ព្រោះ​អាច​បង្ក​អោយ​សាច់​ដុំ​រង​របួស​បាន។
២-រមួលនៅត្រង់ភ្លៅ៖ អាការ​បែប​នេះ​ក៏​ណែនាំ​អោយ​សណ្តូក​ជើង​ដែល​រមួល​ចេញ ​ទៅ​មុខ​អោយ​អស់​ដូចគ្នា​និង​អាការ​រមួល​កំភួន​ជើង​ដែរ។ ប​ន្ទា​ប់​មក​ប្រើ​បាត​ដៃ​ម្ខាង​ទ្រ​កែង​ជើង រីឯ​ដៃ​ម្ខាង​ទៀត​សន្សឺមៗ​សង្កត់​ត្រង់​ក្បាល​ជង្គង់​អោយ​ចុះ​ទៅ​ក្រោម រួច​ហើយ​ឈ្លី​នៅ​ត្រង់​បរិវេណ​គ​ល់​​ភ្លៅ ដែល​កំពុង​រមួល​ដោយ​ថ្នមៗ ហាម​ប្រើ​ដៃ​ធ្ងន់​ដូចគ្នា។
៣-រមួល​នៅ​ត្រង់​ម្រាម​ជើង៖ អ្នក​អាច​ដោះ​ស្រាយ​បាន​ដោយ​ព្យាយាម​លាត​ ម្រាម​ជើង​អោយ​ត្រង់​រួច​ហើយ​ប្រឹង​ក្រោក​ឈរ​ដើរ​ដើម្បី​ជួយ​អោ​យ​​សាច់​ដុំ ​ឆាប់​រលា ទើប​ជា​ចុង​ក្រោយ​ប្រើ​ម្រាម​ដៃ​ជួយ​ឈ្លី​ស្រាលៗ​នៅ​ត្រង់​ម្រាម​ជើង។
៤-រមួល​នៅ​ត្រង់​ក​ដៃ៖ នៅ​ពេល​កើត​មាន​អាការ​បែប​នេះ​ណែនាំ​អោយ​ព្យាយាម​ លា​ម្រាម​ដៃ​ចេញ​អោយ​អស់ ដើម្បី​អោយ​សាច់​ដុះ និង​សរ​សៃ​​ធំ​រលា​ចេញ​ពី​គ្នា​ បន្ទាប់​មក​ទើប​សន្សឺមៗ​ឈ្លី​នៅលើ​ម្រាម​ដៃ​ម្តង​មួយៗ​តាម​ក្រោយ។
ខាងក្រោមនេះ គឺជាវិធីការពាររមួលក្រពើ ដែលលោកអ្នកគួរតែដឹង ជាពិសេសសម្រាប់ អ្នកលេងកីឡា ដើម្បីបញ្ចៀសបញ្ហារមួលក្រពើ ៖
១ -- ការហាត់ប្រាណឲបានទៀងទាត់ វានឹងធ្វើឲសាច់ដុំ និង រាងកាយរឹងមាំ។
២ - ទទួលទានអាហារមានប៉ូតាស្យូមខ្ពស់ ដូចជា ចេក ក្រូច ទឹកដោះគោជូរសណ្តែក និង បន្លែស្លឹកបៃតង។
៣ ត្រូវដេកសម្រាក និង ផឹកទឹកឲបានគ្រប់គ្រាន់។
៤ - មុននឹងហាត់ប្រាណ ត្រូវកម្តៅសាច់ដុំ (Warm Up) សិន។
៥ - បើហាត់ប្រាណខ្លាំង ត្រូវផឹកទឹក និង អំបិលរ៉ែជំនួសវិញឲបានគ្រប់គ្រាន់ ។
៦ - នៅពេលរមួលក្រពើត្រូវពន្យឺតសាច់ដុំទុកចោល ១-២នាទី ធ្វើដូច្នេះវាអាចជួយកាត់ បន្ថយអាការឈឺចាប់បាន។
៧ - ក្រោយពីកើតរមួលក្រពើ ត្រូវច្របាច់សាច់ដុំ ព្រោះការច្របាច់ម៉ាស្សាវាអាចជួយ កាត់បន្ថយរមួលក្រពើបាន។ក្រៅ​ពីនេះ​សុភាព​បុរស​សុ​ភាព​​ នារីដែលធ្វើការច្រើនរហូតទាល់ តែចុករួយស្រពន់ឬអង្គុយបត់ដៃយូរៗវាក៏អាចធ្វើឲ្យកើតរមួលក្រពើបានដែរព្រោះឈាមមិន អាច​ធ្វើ​ច​​លនាហូរវិលទៅចិញ្ចឹមដៃជើងបានស្រួល។ ដូច្នេះប្រសិនបើអ្នកអង្គុយធ្វើការបាន មួយសន្ទុះ ចូរកុំភ្​លេចក្រោក​ឡើងពន្យឺត​សរសៃស​សូង​ខ្លះ​ផង ៕