ទី ១ បន្ថែមជាតិទឹកដល់រាង្គកាយតាមរយះការហូបផ្លែឈើអោយបានច្រើន
យើងត្រូវចងចាំថានៅពេលសីតុណ្ហភាពកើនខ្ពស់ សរីរាង្គរបស់យើងក៏ប្រើប្រាស់ជាតិទឹកច្រើនផងដែរ នេះធ្វើឱ្យយើងខ្វះជាតិទឹក។ ពេលហូប ផ្លែឈើច្រើនមិនត្រឹមតែជួយបន្ថែមជាតិទឹក សារធាតុចិញ្ចឹមរាងកាយដ៏មានសារៈសំខាន់នោះទេ ថែមទាំងមានឥទ្ធិពលកាត់បន្ថយកម្ដៅទៀតផង។ វាបានផ្តល់ថាមពល និងធ្វើអោយយើងមានសុខភាពល្អថែមទៀតផង ។ តាមគ្រូពេទ្យក្នុងសរីរាង្គរបស់មនុស្សនៅមានភាពទាក់ទងគ្នា ជាមួយសីតុណ្ហភាពខាងក្រៅ។ ដូច្នេះគឺត្រូវតែជ្រើស រើសប្រភេទផ្លែឈើដែលសមស្របទៅនឹងអាកាសធាតុខាងក្រៅមុនពេលបរិភោគ។ ដោយជ្រើសរើសផ្លែឈើណាដែលមានលក្ខណៈមិនជូរពេក មិនផ្អែមពេក។
ទី២-ហូបទឹកច្រើន មិនត្រូវទទួលទានភេសជ្ជៈដែលមានជាតិហ្គាសៈ
នៅពេលអាកាសធាតុធម្មតា មិនក្ដៅ មិនត្រជាក់ ក្នុងមួយថ្ងៃសរីរាង្គរបស់យើង ត្រូវការទឹកពី២.០០០-២.៤០០ មីលីលីត្រជាប្រចាំ។ ដោយសារសីតុណ្ហភាពនៅក្នុងឈាម ក្នុងសរីរាង្គនាពេលព្រឹកខ្ពស់ ដូច្នេះក្រោយពេលភ្ញាក់ពីដំណេក អ្នកចាំបាច់ត្រូវតែផឹកទឹកមួយកែវធំជាមុន។ ដើម្បីជួយ កាត់បន្ថយកម្ដៅខ្លាំងនៅក្នុងខ្លួន និងពេញមួយយប់ដែលយើងមិនបានបញ្ចូលជាតិទឹកក្នុងរាងកាយ។
ទី៣-ទទួលទានដំណេកៈ
សីតុណ្ហភាពក្ដៅខ្លាំង ធ្វើឱ្យការផ្លាស់ប្ដូរសារធាតុក្នុងសរីរាង្គធ្វើសកម្មភាពខ្ពស់ ធ្វើឱ្យ ថាមពលក្នុងរាងកាយឆាប់ចុះខ្សោយក្លាយជាហេវហត់អស់កម្លាំង។ ហេតុដូច្នេះការ ទទួលទានដំណេកក្នុងរដូវក្ដៅគ្រប់គ្រាន់ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាសុខភាព បង្កើនស្មារតីក្នុងពេលធ្វើការងារ។ ដេកថ្ងៃពេលរដូវក្ដៅក៏មានសារៈសំខាន់ដល់រាងកាយ និងខួរក្បាលផងដែរ ដោយ សារតែបានសម្រាកគ្រប់គ្រាន់។
ទី៤-មិនត្រូវងូតទឹកត្រជាក់ៈ
ពេលសីតុណ្ហភាពខាងក្រៅក្ដៅខ្លាំង មនុស្សតែងចូលចិត្ដងូតទឹកត្រជាក់ដោយយល់ឃើញថាមានអារម្មណ៍ ស្រស់ស្រាយ ប៉ុន្ដែតាមការពិតក្ដៅខ្លាំងហើយងូតទឹកត្រជាក់មានផលប៉ះពាល់យ៉ាង ខ្លាំងដល់សរីរាង្គ។ ដោយសារតែរាងកាយរបស់មនុស្សទទួលឥទ្ធិពលកម្ដៅពីខាងក្រៅយ៉ាងខ្លាំង ទឹកត្រជាក់នឹងធ្វើឱ្យរន្ធរោមរួមតូចយ៉ាងឆាប់រហ័ស ធ្វើឱ្យកម្ដៅក្នុងសរីរាង្គមិនអាចចេញមកក្រៅទាន់ពេលវេលាធ្វើឱ្យ ស្ទះក្នុង រាងកាយអាចបង្កឱ្យមានជំងឺឈឺក្បាលវិលមុខ ហើយរាលដាលមានកម្ដៅក្ដៅជាប់ជានិច្ច។ មធ្យោបាយល្អ គឺត្រូវទុកឱ្យសរីរាង្គបញ្ចេញញើសឱ្យអស់ ហើយទុកឱ្យកម្ដៅជ្រៀតចេញមកក្រៅអស់ចាំងូតទឹកជារឿងល្អប្រសើរ បំផុត ៕