តាមការសិក្សាថ្មីៗបានបង្ហាញអោយឃើញថាមនុស្សប្រុសតែងតែគេងលក់ បន្ទាប់ពីបានរួមភេទជាមួយមនុស្សដែលខ្លួនស្រលាញ់ ។ ការសិក្សានេះធ្វើឡើងទៅលើមនុស្ស ៤៥៦នាក់ ដែលតែងតែគេងលក់ភ្លាមក្រោយពេលបានឡើងឋានសួគ៌ស្រណុកសុខស្រួល។ ហើយជាទូទៅ អ្នកទាំងនោះច្រើនតែមានដៃគូជានារីដែលស្គាល់គ្នាច្បាស់ ឬមានទំនាក់ទំនងយូរអង្វែង។
នេះមានន័យថាប្រសិនបើមនុស្សប្រុសគេងលក់បន្ទាប់ពីការរួមភេទ ភ្លាមនោះគឺបណ្តាលមកពីមនុស្សស្រីដែលគេងជាមួយគេជាមនុស្សដែល យល់ចិត្តគ្នា ហើយបុរសនោះមានការជឿទុកចិត្តយ៉ាងខ្លាំង មិនមែនបុរសនោះមិនស្រលាញ់មនុស្សស្រីនោះទេ ។ ដូចនេះសូមសុភាពនារីកុំមានការយល់ច្រឡំ ។
ការគេងលក់របស់បុរសគឺបណ្តាលមកពីបន្ទាប់ពីចេញទឹក បុរសមានការនឿយហត់ជាខ្លាំងដោយបានបញ្ចេញអស់កម្លាំងជាច្រើន ។ ការបញ្ចេញកំលាំងនេះធ្វើអោយរាងកាយបញ្ចេញអ័រម៉ូនម៉្យាងជួយឲ្យឆាប់ លង់លក់ ។ វាជារឿងធម្មតារបស់ធម្មជាតិសំរាប់មនុស្ស ។
ប្រសិនបើនារីនោះជាអ្នកមិនសូវយល់ចិត្តបុរសប្រហែលជាទ្រាំ មិនគេងភ្លាមៗនោះទេ ។ ការគេងលក់នេះដោយសារបុរសគិតថានារីនោះមិនប្រកាន់នឹងខ្លួនឡើយ ។