អ្នកខ្លះចូលចិត្តគេងលើខ្មើយទាប អ្នកខ្លះចូលចិត្តគេងលើខ្មើយខ្ពស់ ដូចនេះយើងត្រុវចេះជ្រើសរើសខ្មើយដែលសមល្មមក្នុងការធ្វើអោយយើង គេងលក់ស្រួល និងជៀសវាងនូវបញ្ហាផ្សេងៗ ។
តាមការស្រាវជ្រាវបានអោយដឹងថាការគេងខ្នើយខ្ពស់ ធ្វើឲ្យមានស្នាមជ្រីវជ្រួញបាន ព្រោះការគេងខ្នើយខ្ពស់ ធ្វើឲ្យស្បែកបរិវេណ កកើតស្នាមផ្នត់ ក្នុងខណៈពេលគេង បើគេងដូច្នេះជាប្រចាំ ស្នាមផ្នត់នៅស្បែក ក នឹងក្លាយជាស្នាមជាប់ជារៀងរហូត ។ ការជ្រើសខ្នើយដែលត្រឹមត្រូវ គួរជ្រើសខ្នាតដែលអាចទ្រក្នុងចន្លោះរវាងកនឹងពូកគេង ព្រោះនឹងមិនធ្វើឲ្យឈឺ ក ហើយថែមទាំងមិនធ្វើឲ្យក កើតស្នាមផ្នត់ជ្រួញទៀតផង ៕ប្រសិនបើយើងជ្រើសរើសខ្មើយដែលសមល្មមនោះបញ្ហាស្បែកជ្រួញនេះនឹង មិនកើតមាននោះទេ ។
ជាពិសេសជាងនេះទៅទៀតនោះការជ្រើសរើសខ្នើយសមល្មមនោះនឹងធ្វើអោយយើងគេងលក់ស្រួល និងមានសុខភាពល្អជៀងផុតពីជំងឺផ្សេងៗ ។
ខ្ញុំសង្ឍឹមថាបន្តាប់ពីប្រិយមិត្តរបស់ខ្មែរសារិកាបានអានអត្តបទនេះ នឹងមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសខ្មើយមកគេងជាពិសេសមនុស្ស ស្រីដែលស្រលាញ់ស្បែក ខ្លាចការជ្រឺជ្រួញ ។