Social Icons

ក្មេង​អាយុ​ក្រោម៩​ឆ្នាំ​មិន​គួរ​លេង​កុំព្យូទ័រទេ

computer_childតាម ​ការ​សិក្សា​ថ្មី​មួយ​ដែ​​ល​បាន​ធ្វើ​​ឡើង​ដោយ​អ្នក​វិទ្យា​សាស្រ្តបាន​អោយ​ ​ដឹង​ថា​ក្មេង​អាយុ​​តិច​ជាង ៩ឆ្នាំ​មិន​គួរ​អនុញ្ញាតិ​​អោយ​លេង​កុំព្យូទ័រ​ច្រើន​ពេក​ទេ ។
អ្នក​វិទ្យា​សាស្រ្ត​និយាយ​​ដាស​តឿន​​ដោយ​​បញ្ជាក់ថា មិន​​គួរ​​បណ្តែត​បណ្តោយ​ឲ្យ​ក្មេង​ ដែល​មាន​អាយុ​​មិន​ទាន់​ដល់​ ៩ឆ្នាំ ប្រើ​ប្រាស់​ ឬ​លេង​កុំ​ព្យូទ័រ​​នោះ​ឡើយ ព្រោះ​ខួរ​ក្បាល​ នៅ​មិន​ទាន់​អ ភិ​វឌ្ឍន៍​​ពេញ​​លេញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ទទួល​​ផល​ប៉ះ​ពាល់​​​ដល់​ខួរ​ក្បាល​ក្មេង ដែល​​នៅ​មិន​ទាន់​មាន​​លំហ្នឹង​ប្រាកដ​ប្រជា។
ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​បាន​បដិ​សេធន៍​លើ​របប​គំហើ​ញ​នេះ​ដោយ​​សារ​គេ​ គិត​ថា​ប្រ​សិន​បើ​ក្មេង​​លេង​កុំព្យូទ័រ​ច្រើន​ វា​នឹង​ជួយ​អោយ​​ពួក​វា​មាន​ភាព​វ័យ​​ឆ្លាត​ទៅ​វិញ ។ តែ​សំរាប់​អ្នក​វិទ្យា​សាស្រ្ត​តាម​​រយៈ​​នៃ​ការ​​សិក្សា​ស្រាវ​ជ្រាវ​ជួប​ ថា ក្មេង​ដែល​​មាន​​អាយុ​ចន្លោះ ១០ ទៅ ១៥ឆ្នាំ ដែល​ចូល​​ចិត្ត​លេង​​កុំ​ព្យូទ័រ​ បាន​សម្តែង​ឲ្យ​​ឃើញ​ថា ការ​រៀន​លេខ និង​អក្សរ​មានការ​​ចុះ​ខ្សោយ​ ជាង​ក្មេង​ដែល​​ខិត​ខំ​រៀន​សូត្រ ហើយ​មិន​​សូវ​ប្រើ​ប្រាស់​​​កុំ​ព្យូទ័រ រួម​ទាំង​អា​កប្បកិរិយា និង​ការ​និយាយ​​សំដី មិន​សូវ​ចេះ​​គួរ​សម​ ចំពោះឪពុ​ក​ម្តាយ ក៏ដូច​ជា​​នៅ​ក្នុង​សង្គម​ផង​ដែរ។