Social Icons

ផលអាក្រក់ថ្មីនៃសាច់ក្រក!

យោង ​តាម​លទ្ធផល​នៃ​ស្រាវជ្រាវ​ថ្មី​មួយបាន​បង្ហាញ​ថា ការ​ញ៉ាំ​សាច់​ក្រក​មួយ​កង់​ក្នុង​មួយ​ថ្ងៃ​ នឹង​បង្កើន​អាត្រា​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​លំពែង ​។
ក្រុមអ្នកវិទ្យាសាស្រ្ដ​បាន​រកឃើញ​ថា ការ​ញ៉ាំ​សូម្បី​តែបន្តិច​ណាមួ​យ​នៃ​សាច់​ក្រក ឬ​សាច់​កែ​ឆ្នៃ​ផ្សេង​ទៀត​ជារៀង​រាល់ថ្ងៃ នឹង​បង្កើន​ឱកាស​នៃ​ការ​វិវឌ្ឍ​ទៅ​រកជំងឺ​ដ៏​សាហាវ​នេះ​។
ជំងឺ​មហារីកលំពែង​គឺ​ជា​ជំងឺ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ឃាតករ​ដ៏​ស្ងៀម​ស្ងាត់​ ព្រោះ​វា​មិន​បាន​បង្ហាញ​រោគ​សញ្ញា​ណាមួយ​នៅ​ដំណាក់កាល​ដំបូង​នៃការ​កើត​នោះ ​ទេ​។
ទោះ​ពី​ជា​វា​បាន​រាត​ត្បាត​មក​លើខ្លួន​យើង​ខ្លាំង​ហើយ​ក៏​ដោយ ក៏​រោគ​សញ្ញា​របស់​វាមិនមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់នោះ​ទេ ពោលគឺ​ត្រឹម​ឈឺ​ខ្នង​ ឬ​ស្រក​ទម្ងន់​ប៉ុណ្ណោះ​។

ភាគ​ច្រើន​នៃ​អ្នក​កើត​ជំងឺ​នេះ​គឺ​មិនអាច​ជួយ​បាន​ទាន់​ពេល​វេលា​ ព្រោះ​វា​យឺ​ត​ពេល​ណាស់​ទៅ​ហើយ​នៅ​ពេល​ដឹង​ ដោយ​ហេតុ​នេះ​ហើយ វា​បាន​ក្លាយ​ជា​ជំងឺ​ដែលមាន​អ្នកជា​សះ​ស្បើយ​តិច​បំផុត​ក្នុង​ចំណោម​ជំងឺ​ មហារីក​ដទៃ​ទៀត​។ មិនត្រឹមតែ​ប៉ុណ្ណោះ​ទេ មាន​អ្នក​ជំងឺ​តែ​៣ភាគ​រយ​ប៉ុណ្ណោះ ដែល​អាច​រស់​បាន​ដល់​៥ឆ្នាំ​។
មូលហេតុ​ដែល​គេ​បាន​ដឹង​រួច​មក​ហើយ​ រួម​មាន​ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវេង និង​ការ​ធាត់​លើសទម្ងន់​។ ប៉ុន្ដែ​ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​​ដែល​ធ្វើឡើង​ដោយ​ជន​ជាតិ​ស៊ុយ​អែត​នេះ បាន​បន្ថែមនូវ​ហេតុ​ផល​ថ្មី​មួយ​ទៀត គឺ​ការ​ញ៉ាំ​សាច់​ក្រក ឬ​សាច់​ឆ្នៃ​ផ្សេង​ទៀត (ham, hot dog, bacon…)​។ ការ​ញ៉ាំ​ត្រឹម​តែ​ ៥០ក្រាម​ ក្នុង​មួយ​ថ្ងៃ​ នឹង​បង្កើនគ្រោះថ្នាក់​ដល់ទៅ ១៩ភាគ​រយ​។
សរុប​មកវិញ ចូរកាត់​បន្ថយ​ញ៉ាំ​សាច់ក្រក ឬ​សាច់​ចញ្ច្រាំ​ក្នុង​ប៊ើហ្គើ​ជា​ដើម ព្រោះ​វា​នឹង​អាច​នាំ​អ្នក​ទៅ​រកជំងឺ​ដ៏សាហាវ​គឺ​ជំងឺ​មហារីកលំពែង​។