Social Icons

សាច់​ក្រហម​ ធ្វើ​ឲ្យ​ស្លាប់​មុន​អាយុ!

សាច់​ក្រហម

ការ ​សិក្សា​ស្រាវ​ជ្រា​វថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​សាច់​ក្រហម ដែល​មាន​ដូច​ជា​សាច់​គោ​ជាដើមនោះ នឹង​បង្កើន​ហានីភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ ដោយ​សាររ​តែ​ជំងឺ​មហារីក និង​ជំងឺ​បេះ​ដូង។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកលវិទ្យាល័យ Harvard School of Medicine បាន​រក​ឃើញ​ថា ការ​ញ៉ាំ​សាច់​ក្រហម​ដែល​យក​ទៅ​ឆ្នៃ​ ដូច​ជា​សាច់​ក្រក នឹង​បង្កើន​ហានីភ័យ​នៃ​ការ​ស្លាប់​ដល់​ទៅ​ ៥ដង ខណៈ​ដែល​ការ​ញ៉ាំសាច់​ក្រហម​ដែល​យក​ទៅ​ចម្អិន​ដោយ​ផ្ទាល់​ ក៏​នឹង​បង្កើន​ហានីភ័យ ១២ភាគ​រយ​ផង​ដែរ។
ការ​សិក្សា​ដដែល​នេះ បាន​រក​ឃើញ​ទៀត​ថា ការ​កាត់​បន្ថយ​បរិមាណ​នៃសាច់​ក្រហម​ក្នុង​អាហារ​ ឲ្យ​បាន​ ១៥អោន (៤២ក្រាម) ក្នុង​មួយថ្ងៃ នឹង​អាច​ជួយ​ការពារ​បានស្ទើ​តែ​ ១ ក្នុង​ចំណោម បុរស​១០នាក់​ដែល​ស្លាប់​ និង​មួយក្នុង​ចំណោម​ស្រ្ដី ១៣នាក់​។
លោក​វេជ្ជ​បណ្ឌិត Frank Hu ដែល​ជា​សហ​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ បាន​ថ្លែ​ងថា នេះ​ជា​ការ​ផ្ដល់​នូ​វភស្ដុតាង​ថ្មី​ សម្រាប់​ឲ្យ​មនុស្ស​កាត់​បន្ថយ​សាច់​ក្រហម​ ដោយ​សារ​តែ​វា​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​បង្ក​ជា​ជំងឺ​គ្រោះ​ថ្នាក់​ផ្សេង​ៗ ដែល​និយាយ​ឲ្យ​ចំ​ គឺ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​មុន​អាយុ​។ សរុប​មក​វិញ គឺ​យើង​គួរ​តែ​ញ៉ាំ​សាច់​ក្រហម​ក្នុង​ឱកាស​ណាមួយ មិន​មែន​ជា​ប្រចាំ​នោះ​ទេ​។
ការ​ជំនួសសាច់​ក្រហម ដោយ​ត្រី និង​បន្លែ គឺ​ពិត​ជា​ល្អ​បំផុត ដែល​វា​អាច​កាត់​បន្ថយ​កម្រិ​តគ្រោះ​ថ្នាក់​នៃ​ការ​ស្លាប់​បាន​ដល់ទៅ ១ភាគ៥។
ដើម្បីចេញ​ជា​លទ្ធផល​នៃ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​មនុស្ស​ជាង ១០ម៉ឺន​នាក់ ក្នុង​រយៈ​ពេល​ប្រហែល ២៨ឆ្នាំ ដោយ​សួរ​ពួក​គេ​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​។
ជា​លទ្ធផល​បានប​ង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​ដែល​ញ៉ាំសាច់​ក្រហម​ច្រើន (៨៥ក្រាម​ក្នុង​មួយថ្ងៃ) បាន​កើនកម្រិ​តហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​ដល់ទៅ ១៨ភាគ​រយ​ និង​បង្កើន​ហានិភ័យ​នៃការ​ស្លាប់​ដោយ​សារ​មហារីក ១០ភាគ​រយ​។