Social Icons

អត្ថ​ប្រយោជន៍​ដ៏​ភ្ញាក់ផ្អើល​ទាំង​១០​នៃ​ស្រាបៀ!

ស្រាបៀ
ស្រាបៀ ​ដែល​គ្រប់​ៗ​គ្នា​ដឹង​ថា​មាន​គុណ​វិបត្ត​ជា​ច្រើន​នោះ​ ក៏​មាន​ចំណុច​ល្អ​ជា​ច្រើន​ដែល​លោក​អ្នកមិនទាន់​ដឹង​ផង​ដែរ​។ ខាង​ក្រោម​នេះ គឺ​ជា​អត្ថ​ប្រយោជន៍​សុខ​ភាព​ទាំង​១០យ៉ាង ដែល​បាន​មក​ពី​ការ​ទទួល​ទាន​ស្រាបៀ៖ ១- ជួយ​ឲ្យ​ឆ្អឹង​​ឲ្យ​រឹង​មាំ​
ស្រា​បៀ​មាន​ផ្ទុក​ទោ​ដោយ​កម្រិត​ជាតិ Silicon ខ្ពស់ ដែល​មាន​ប្រយោជន៍​ចំពោះ​ឆ្អឹង​។ ការ​ស្រាវ​ជ្រាវ​កាលពី​ឆ្នាំ​២០០៩ បាន​បង្ហាញ​ថា បុរស​ ឬ​ស្រ្ដី​ដែល​ទទួល​ទាន​ស្រាបៀ​ ១ទៅ​២កែវ​ជា​រៀង​រាល់​ថ្ងៃ​ មាន​ឆ្អឹង​រឹង​មាំ​។ ប៉ុន្ដែ​គួរ​ដឹង​ផង​ដែរ​ថា បើ​ផឹកលើស​ពី​នេះ (លើស២កែវ) ជា​រៀង​រាល់​ថ្ងៃ នោះ​វា​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​អ្នក​ចុះ​ខ្សោយ​វិញ​។
២- ជំនួយ​បេះ​ដូង
ការ​សិក្សា​របស់​អ៊ីតាលីក្នុង​ឆ្នាំ​ ២០១១​ ដែល​ធ្វើ​ឡើង​ចំពោះ​មនុស្ស​២០ម៉ឺននាក់ បាន​បង្ហាញ​ថា ការ​ផឹក​ស្រាបៀក្នុង​កម្រិត​សម​ល្មម​ អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​បេះ​ដូង​បាន​ ៣១ភាគ​រយ​។ បន្ថែម​លើ​នេះ ការ​សិក្សា​ជា​ង​១០០ផ្សេង​ទៀត ក៏​បាន​រក​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ ពោល​គឺ​ពិសា​សា្របៀ អាចកាត់​បន្ថយគ្រោះថ្នាក់​នៃ​ជំងឺ​បេះ​ដូង​ បាន​ពី ២៥ទៅ ៤០ភាគរយ​។
៣- ជួយ​ឲ្យ​ក្រលៀន​មាន​សុខភាព​ល្អ​
ការ​ស្រាវ​ជ្រាវ​របស់​ហ្វាំង​ឡង់ បាន​រក​ឃើញ​ថា ការ​ផឹក​ស្រាបៀ​ក្នុងកម្រិត​តិច​ល្មម​ជា​រៀង​រាល់ថ្ងៃ នឹង​កាត់​បន្ថយ​ហានីភ័យ​នៃការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​ក្រលៀន​បាន​ដល់ទៅ ៤០ភាគរយ​។
៤- ការពារ​ជំងឺ​ទាក់ទង​នឹង​ខួរ​ក្បាល
ស្រាបៀ​មួយ​កែវ​ក្នុង​មួយថ្ងៃ នឹង​អាច​ជួយ​លោក​អ្នក​ឲ្យ​ជៀស​ផុត​ពីជំងឺ​វង្វេង​រង្វាន់ រវើ​រវាយ​នៅ​ពេល​ចាស់​ទៅ។ ការ​អះ​អាង​នេះ គឺ​យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​មួយ​កាល​ពី​ឆ្នាំ ២០០៥ ។
៥- កាត់​បន្ថយ​ហានីភ័យ​នៃជំងឺ​មហារីក​
ការ​ស្រាវ​ជ្រាវ​របស់​ព័រទុយ​ហ្កាល់ បាន​រក​ឃើញ​ថា ស្រាបៀ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម បូក​រួម​នឹង​សារធាតុ​សំខាន់​មួយ​ចំនួន​ទៀត ដែល​អាច​ជួយ​កាត់​បន្ថយ​រោគ​មហារីក​បាន​មួយ​ចំនួន​។
៦- បង្កើន​កម្រិត​វីតាមីន
ការ​សិក្សា​របស់​ក្រុមអ្នកស្រាវ​ជ្រាវ​ជន​ជាតិ​ហុល្លង់​ បាន​បង្ហាញ​ថា អ្នក​ទទួល​ស្រាបៀ មាន​កម្រិត​វីតាមីន​ B6 ក្នុង​ឈាម ខ្ពស់​ជាង​អ្នក​មិន​ផឹក​សោះ ចំនួន​៣០ភាគរយ​។ ក្រៅ​ពី​វីតាមីន B6 ស្រាបៀ​ក៏មាន​ផ្ទុក​នូវ​វីតាមីន B12 និង​អាស៊ីត Folic ផង​ដែរ​។
៧- ការពារ​ប្រឆាំង​នឹង​ជំងឺ​ស្រ្ដូក
ក្រុម​អ្នកស្រាវ​ជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ Harvard School of Public Health បានរក​ឃើញ​ថា ការ​ញ៉ាំ​ស្រាបៀ​ក្នុង​កម្រិត​តិច​ល្មម​ អាច​ការពារ​ការ​ស្ទះ​សរសៃឈាម និង​ធ្វើ​ឲ្យ​ឈាម​រត់​ទៅ​កាន់​បេះ​ដូង ក និង​ខួរ​ក្បាល​បាន​ល្អ​ ដែល​អាច​កាត់​បន្ថយ​ហានីភ័យ​នៃជំងឺស្រ្ដូក​បាន​យ៉ាង​ប្រសើរ​។
៨- កាត់​បន្ថយ​ជំងឺ​ទឹក​នោមផ្អែម
ហានីភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ក៏​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ ដោយ​សារ​ស្រាបៀ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់ Harvard នា​ឆ្នាំ​២០១១។ ការ​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញថា អ្នក​ដែល​ទទួលទាន​ស្រាបៀ​ ពី១ ទៅ២កែវ​ ប្រចាំ​ថ្ងៃ អាច​កាត់​បន្ថយ​កម្រិត​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ទឹក​នោមផ្អែមប្រភេទ​២ បាន​ចំនួន​ ២៥ភាគ​រយ​។
៩- កាត់​បន្ថយ​កម្រិត​ឈាម​ដែលឡើង​ខ្ពស់​
ការ​ស្រាវ​ជ្រាវ​របស់​សាកលវិទ្យាល័យ Harvard ដែល​ធ្វើឡើង​ចំពោះ​មនុស្ស​ ៧ម៉ឺននាក់ បាន​រកឃើញ​ថា អ្នកដែល​ផឹក​ស្រាបៀ​ក្នុង​កម្រិត​សមល្មម អាច​កាត់​បន្ថយ​ការ​វិវឌ្ឍទៅ​រក​ការ​លើស​ឈាម​បាន។ សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់ គឺ​ជាកត្តា​ហានីភ័យ​ចម្បង​បំផុត ដែល​ឈាន​ទៅ​ដល់​ការ​គាំ​ង​បេះ​ដូ។
១០- ធ្វើ​ឲ្យ​មាន​អាយុ​វែង
ការ​ស្រាវ​ជ្រាវ​ដែល​ធ្វើ​ឡើងដោយ​ក្រសួង​កសិកម្ម​របស់​អាមេរិក ​កាល​ពីឆ្នាំ ២០០៥ បាន​ចេញ​ជា​លទ្ធផល​ថា អ្នក​ទទួល​ទាន​ស្រាបៀ​ក្នុង​កម្រិត​សម​ល្មម គឺ​នឹង​ជួយ​ឲ្យ​មាន​អាយុ​វែង​។ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មានអាយុ​វែង គឺ​ជាប់​ទាក់​ទង​នឹង​ចំណុច​ខាង​លើ​ផង​ដែរ ពោល​គឺ​ស្រាបៀ​អាច​កាត់​បន្ថយ​ជំងឺ​គ្រោះ​ថ្នាក់​ជា​ច្រើន​ ដូច​ជា ជំងឺ​បេះ​ដូង ស្រ្ដូក និង​ទឹក​នោមផ្អែម។
សរុប​មក​វិញ ប្រិយមិត្ត​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​ជា​មិន​ខាន​ពេល​ឃើញ​ពី​អត្ថ​ប្រយោនជ៍​ នៃការ​ទទួល​ទាន​ស្រាបៀ​ដូច​ខាង​លើ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី រាល់​ចំណុច​ទាំង​ឡាយ​ដែល​ក្រុម​អ្នកស្រាវ​ជ្រាវ​រក​ឃើញគឺ ទទួល​ទាន​ក្នុង​កម្រិត​តិច​ល្មម (១ទៅ​២កែវ​ក្នុង​មួយថ្ងៃ) មិនមែន​ទទួល​ទាន​រហូត​ស្រវឹង​បាត់​បង់​ស្មារតី​នោះ​ទេ​។