អ្នកស្រី Strom រួមទាំងក្រុមរបស់អ្នកស្រីដែលមកពីប្រទេសដាណឺម៉ាក បានកត់ចំណាំថា ភាគច្រើននៃការស្រាវជ្រាវមុនៗ គឺផ្ដោតសំខាន់ទៅលើបុរស ទាក់ទងនឹងទំនាក់ទំនងរវាង អូម៉េហ្កា ៣ និងជំងឺបេះដូង ប៉ុន្ដែការសិក្សាថ្មីនេះគឺផ្ដោតសំខាន់ចំពោះស្រ្ដី។
ការសិក្សាដ៏ធំនេះ បានធ្វើឡើងចំពោះស្រ្ដី ៤៩០០០នាក់នៅក្នុងប្រទេសដាណឺម៉ាក។ អាយុជាមធ្យមនៃស្រ្ដីដែលចូលរួមទាំងនោះ គឺ៣០ឆ្នាំ នៅពេលចាប់ផ្ដើមដំបូងនៃការស្រាវជ្រាវ។
ជាលទ្ធផលបានបង្ហាញថា ក្រុមស្រ្ដីដែលទទួលទានសាច់ត្រី បានកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺបេះដូង ជំងឺស្រ្ដូក ឬក៏ជំងឺលើសឈាម បានដល់ទៅ៥០ភាគរយ បើប្រៀបធៀបជាមួយក្រុមស្រ្ដីដែលញ៉ាំត្រីដែរ តែញ៉ាំតិចពេក ឬមិនញ៉ាំទាល់តែសោះ។
សរុបមកវិញ យើងឃើញថា សាច់ត្រីគឺពិតជាមានប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យ គ្រប់ភេទ លើសពីអ្វីដែលការស្រាវជ្រាវនេះរកឃើញទៅទៀត។