Social Icons

ខ្ទឹមសមានប្រយោជន៍សំរាប់អ្នកជំងឺលើសឈាម

whiteតាមការ ​ស្រាវជ្រាវ​ថ្មីមួយរបស់​​​សហ​រដ្ឋ​អាមេរិកខ្ទឹមស អាច​ព្យាបាល​​ជម្ងឺ​លើស​ឈាម​បាន ប្រសិន បើគូបផ្សំជា​មួយការ​ប្រើប្រាស់​ថ្នាំពេទ្យ ។
ការ​សិក្សារ​ស្រាវជ្រាវ​នេះ​បានធ្វើឡើយ​ដោយយកមនុស្សចំនួន៥០នាក់ មក​ធ្វើ​ការ​សាក​ល្បង​ ដោយ​ឲ្យ​ទទួល​ទាន​ថ្នាំ​គ្រាប់​ ធ្វើ​ពី​ជាតិ​ខ្ទឹមស​មួយ​ថ្ងៃ ៤គ្រាប់​ រយៈ​ពេល​ ៣ខែ ក៏​បាន​ឃើញ​ថា អ្នក​ជម្ងឺ​​ទាំង​នោះ បាត់​ជម្ងឺ​លើស​ឈាម​ ដោយ​ឈាម​ធ្លាក់​ចុះ​ នៅ​កម្រិត​ធម្មតា។
មនុស្ស​ទូទៅ មាន​ជំនឿថា ខ្ទឹម​ស មាន​គុណ​សម្បត្តិ​ ជួយ​បំរុង​បេះ​ដូង​ ហើយ​មាន​អ្នក​សិក្សា​​ជា​ច្រើន​នាក់ បាន​ធ្លាប់​ជួប​មក​ហើយ​ថា អាហារ​បន្ថែម​ដោយ​សារ​ជាតិ​ខ្ទឹមស អាច​ជួយ​កាត់​បន្ថយ​ កូឡេស្តេ​រ៉ូល និង​ជួយ​សម្រួល​សរសៃ​ឈាម​ ចំពោះ​អ្នក​ជម្ងឺ​លើស​ឈាម​ បាន​​យ៉ាង​ប្រ​សើរ​។​
ទោះ​បី​ខ្ទឹមស មាន​គុណ​ប្រយោជន៍​យ៉ាង​នេះ​ក្តី​ ក៏​អង្គការ​សុខ​ភាព​ផ្នែក​​លោក​បេះ​ដូង របស់​អង់​គ្លេស បាន​បញ្ចេញ​មតិ​ពន្យល់ថា គួរ​បន្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​តទៅ​ទៀត។ ក្រុម​គ្រូពេទ្យ​ជំនាញ​ ក៏​បាន​ដាស់​តឿន​ថា ការ​ហូប​ខ្ទឹម​ស​ជា​ប្រចាំ​ គួរ​ត្រូវ​ទៅ​ពិភាក្សា​​ជាមួយ​គ្រូ​ពេទ្យ​​ជាមុន​សិន​ ព្រោះ​ថា ខ្ទឹមស អាច​​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេងៗ​ទៀតបាន៕