ខែកត្តិក ឬខែធ្នូ ខេត្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ គឺសុទ្ធសឹងតែមានអាកាសធាតុត្រជាក់ ដែលនេះគឺជាឱកាស ដែលធ្វើឲ្យជំងឺផ្ដាសាយវាយលុយប្រពន្ធភាពស៊ាំរបស់យើងដែលកំពុង ធ្លាក់ចុះខ្សោយ។
អាហារ គឺពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ដែលវាមិនត្រឹមតែជួយបំប៉នរាងកាយយើងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចព្យាបាលជំងឺបានទៀតផង។
ថ្ងៃនេះដែរ ខ្មែរសារិកា សូមនាំមកជូនលោកអ្នកនូវអាហារមួយចំនួន ដែលអ្នកមិនគួរមើលរំលងក្នុងរដូវដ៏សែនត្រជាក់នេះ៖
១- ខ្ទឹមស
ខ្ទឹមស ត្រូវបានគេស្គាល់ថាជាមើមរុក្ខជាតិដែលមានប្រយោជន៍ចំពោះប្រពន្ធ ភាពស៊ាំរបស់មនុស្ស ដែលយើងអាចញ៉ាំឆៅក៏បាន ឬយកទៅធ្វើម្ហូបក៏បាន។ ខ្ទឹមសជួយព្យាបាលការតឹងច្រមុះ និងអាការៈផ្សេងទៀតនៃជំងឺផ្ដាសាយបានយ៉ាងមានប្រសិទ្ធភាព។
២- តែទឹកក្រូច ឬតែក្រូចឆ្មា
តែក្រូចឆ្មា ឬតែទឹកក្រូចធម្មតា គឺមានផ្ទុកទៅដោយវីតាមីនសេយ៉ាងច្រើន ដែលល្អសម្រាប់ប្រពន្ធភាពស៊ាំ ក៏ដូចជាព្យាបាលការឈឺបំពង់កបានទតផង។
៣- ការ៉ុត
ការ៉ុត អាចជួយព្យាបាលជំងឺផ្ដាសាយ ឬឈឺក្បាលបាន ដោយសារតែវាមានផ្ទុកនូវ បេតាការ៉ូទីន។ អ្នកអាចញ៉ាំឆៅក៏បាន ដោយញ៉ាំជាមួយសាឡាត់ ឬយកវាទៅដាក់ក្នុងស៊ុបគឺកាន់តែពិសេស។
៤- គ្រាប់ធញ្ញាជាតិ
គ្រាប់ធញ្ញជាតិ អាចជួយពង្រឹងថាមពលក្នុងខ្លួន ហើយក៏អាចប្រឆាំងទប់ទល់នឹងជំងឺផ្ដាសាយបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
៥- ម្នាស់
ប្រពន្ធភាពស៊ាំទាប នឹងនាំឲ្យយើងខ្សោយប្រពន្ធរំលាយអាហារផងដែរ។ ការពង្រឹងវាដោយប្រើផ្លែម្នាស់ គឺពិតជាល្អ ដោយសារតែម្នាស់អាចជម្រុញការរំលាយអាហារបានយ៉ាងប្រសើរ។