ពីងពាង
ក្រុមអ្នកស្រាវជ្រាវទាំងនេះបានរកឃើញថា ពិសពីងពាង គឺអាចមានប្រសិទ្ធភាពខ្ពស់ក្នុងការកំចាត់នូវកោសិកានៃជំងឺមហារីក សុដន់។ នៅ ក្នុងការសិក្សាដែលធ្វើឡើងរយៈពេល២ឆ្នាំនេះ លោកវេជ្ជបណ្ឌិត David Wilson និងសហការីរបស់គាត់ បានប្រមូលនូវពិសពីងពាងចំនួន ១០ប្រភេទសម្រាប់យកមកពិសោធន៍។
យោងតាមលោកវេជ្ជបណ្ឌិតដដែលនេះ ពិសពីងពាងមានផ្សំទៅដោយម៉ូលេគុល ដែលអាចកំចាត់នូវកោសិកានៃជំងឺមហារីកបាន។ ការអះអាងរបស់លោកវេជ្ជបណ្ឌិតនេះ គឺមិនមែនជាការបញ្ជាក់ជាលើកដំបូងពីប្រយោជន៍នៃពិសពីងពាងនោះទេ ជាក់ស្ដែងការសិក្សាមុនៗនេះ ក៏បានរកឃើញដែរថា ម៉ូលេគុលនៃពិសពីងពាង (ឬពិសខ្ទួយ) អាចយកមកប្រើប្រាស់ក្នុងការព្យាបាលរោគឈឺរ៉ាំរ៉ៃបានទៀតផង។
លោកវេជ្ជបណ្ឌិត Norelle Daly ដែលជាអ្នកជំនាញខាងមហារីកសុដន់ បាននិយាយដែរថា ក្ដីសង្ឃឹមថ្មី គឺពិសក្នុងពីងពាងនឹងអាចជួយអ្នកជំងឺមហារីកសុដន់ ឬក៏អាចសម្លាប់នូវកោសិកាជំងឺនេះបាន។
បន្ថែមលើនេះទៀត ក្រុមអ្នកស្រាវជ្រាវដែលមកពី មជ្ឈមណ្ឌល Peter MacCallum Cancer ក៏បានអភិវឌ្ឍនូវឱសថដែលអាចកំចាត់កោសិកាជំងឺនេះបានដែរ។ ឱសថនេះនឹងអាចរួចរាល់ ហើយបង្ហាញមុខនៅលើទីផ្សារក្នុងរយៈពេល ៥ឆ្នាំទៀត។