| បាយ |
ដើម្បីចេញជាលទ្ធផលនេះ ក្រុមអ្នកស្រាវជ្រាវអាមេរិក បានធ្វើការវិភាគទៅលើការសិក្សាកន្លងមកចំនួនបួនដែលធ្វើឡើងនៅ ចិន ជប៉ុន អូស្រ្ដាលី និងអាមេរិក។
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ជនជាតិអាស៊ី ដែលរួមមានកម្ពុជាយើងផងដែរនោះ គឺជាអ្នកញ៉ាំបាយជាអាហារចម្បង ពោលគឺជាធម្មតា ៣ទៅ៤ដងក្នុងមួយថ្ងៃ ខណៈដែលជនជាតិអឺរ៉ុប ញ៉ាំបាយតែប្រហែល ម្ដង ឬ២ដងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ។ ដូច្នេះប្រជាជនអាស៊ី គឺជាអ្នកប្រឈមខ្លាំង ប្រសិនបើយើងមើលលើលទ្ធផលនៃការស្រាវជ្រាវនេះ។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Qi Sun មកពី Harvard School of Public Health បានថ្លែងថា ការញ៉ាំបាយពិតជាបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទពីរមែន ប៉ុន្ដែគ្រាន់តែមួយចំណែកតូចប៉ុណ្ណោះ។
មូលហេតុដែលបង្កជាបែបនេះ គឺដោយសារតែក្រោយពីញ៉ាំបាយ ជាតិស្ករគ្លុយកូសបានចូលយ៉ាងលឿនទៅក្នុងសរសៃឈាម ដែលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់។ ប៉ុន្ដែក្នុងនោះដែរ បាយក៏ផ្ទុកនូវសារធាតុការពារទឹកនោមផ្អែមបន្តិចបន្តួចផងដែរ ដូចជា ហ្វៃប៊ើ និងម៉ាញ៉េស្យូមជាដើម។