វីតាមីន D
ជាលទ្ធផលបានបង្ហាញថា អ្នកដែលមានកម្រិតជាតិវីតាមីន D ទាប គឺមានអត្រានៃអារម្មណ៍ធុញថប់ ខ្ពស់ បើធៀបជាមួយនឹងអ្នកដែលឈាមមានកម្រិតជាតិវីតាមីន D ខ្ពស់។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញ កត្តាកង្វះវីតាមីន D មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងជំងឺបេះដូង ជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺមហារីកមួយចំនួនផងដែរ។
ក្រុមអ្នកជំនាញរបស់អាមេរិក បានធ្វើការចេញនូវអនុសាស្រ្ដដល់មនុស្សគ្រប់រូប ដែលមាន អាយុចាប់ពី ១ឆ្នាំ ដល់៧០ឆ្នាំ ត្រូវមានកម្រិតជាតិវីតាមីន D យ៉ាងតិច ៦០០ IUs (International units) ក្នុងមួយថ្ងៃ ខណៈដែលមនុស្សចំណាស់ចាប់ពី ៧១ឆ្នាំឡើងទៅ គួរមាន ៨០០ IUs។
មួយវិញទៀត ខ្មែរសារិកា ក៏សូមបញ្ជាក់ផងដែរថា ប្រភពចម្បងនៃវីតាមីន D គឺសាច់ត្រី និងពន្លឺព្រះអាទិត្យ។ ចូរងាកមកទទួលទានសាច់ត្រី ដោយកុំចូលចិត្តសាច់ក្រហមខ្លាំងពេក។