មូសដែកគោល ភ្នែកងារចម្លងគ្រុនចាញ់
ប៉ុន្ដែផ្ទុយគឺការស្រាវជ្រាវមុនៗនោះ ការស្រាវជ្រាវថ្មីនេះបានរកឃើញថា ៤២ភាគរយនៃអ្នកស្លាប់គឺស្ថិតក្នុងវ័យជំទង់ និងមនុស្សពេញវ័យ។
ការរកឃើញក្នុងចំនួនយ៉ាងខ្ពស់នៃអ្នកស្លាប់នេះ គឺនឹងជួយបង្កើនការយកចិត្តទុកបន្ថែមទៀត ដូចជាការផ្ដល់មូលនិធិច្រើនជាងមុន ដល់រដ្ឋាភិបាលនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់។
ជាសរុបរួម អត្រាស្លាប់នេះជំងឺគ្រុនចាញ់បានកើនឡើងចាប់តាំងពី ៩៩៥០០០ក្នុងឆ្នាំ ១៩៨០ រហូតដល់ចំណុចកំពូល ពោលគឺស្លាប់ដល់ទៅ ១,៨លាននាក់ក្នុងឆ្នាំ២០០៤។ បន្ទាប់ពីនោះមក អត្រាស្លាប់បានថយចុះ ប៉ុន្ដែនៅតែស្ថិតក្នុងចំនួនច្រើនគួរឲ្យព្រួយបារម្ភនៅឡើយ។
អង្គការសុខភាពិភពលោក (WHO) បានបញ្ចេញនូវរបាយការណ៍ខុសពីការស្រាវជ្រាវនេះ ដោយបានរកឃើញថា អ្នកស្លាប់ដោយជំងឺគ្រុនចាញ់ មានចំនួន ៦៥៥០០០ ក្នុងឆ្នាំ២០១០។