អ្នកញ៉ាំស្រា
មិនត្រឹមតែប៉ុណ្ណោះទេ ប្រសិនបើយើងញ៉ាំស្រា៣កែវឡើងទៅជាប្រចាំ នោះឱកាសនៃការវិវឌ្ឍទៅរកជំងឺលើសឈាម ក៏ខ្ពស់ផងដែរ ហើយជំងឺលើសឈាមនេះហើយ ដែលអាចបង្កជាជំងឺគាំងបេះដូង និងជំងឺស្រ្ដូក។
ក្រុមអ្នកជំនាញបានលើកឡើងថា មនុស្សពេញវ័យដល់ទៅ ១ភាគ៥ បានញ៉ាំស្រាលើសកម្រិតសុវត្ថិភាពជារៀងរាល់ថ្ងៃ ដែលជាទិន្នន័យមួយដែលគួរឲ្យព្រួយបារម្ភ។
ការសិក្សាកាលពីពេលថ្មីៗនេះរបស់អង់គ្លេស បានរកឃើញថា គ្រឿងស្រវឹងបង្កជាជំងឺមហារីក ១២៥០០ករណីក្នុងមួយឆ្នាំ ដែលរួមមាន មហារីកសុដន់ មហារីកពោះវៀនធំ មហារីកបំពង់ក និងមហារីកមាត់។
ទោះបីនេះគ្រាន់តែជាការព្រមាននៅអង់គ្លេសក៏ពិតមែន ប៉ុន្ដែយើងគួរតែអនុវត្តន៍តាមផងដែរ ព្រោះថាគ្រឿងស្រវឹងនឹងបង្កជំងឺមហារីកមាត់ដល់គ្រប់មនុស្ស មិនមែនតែជនជាតិអង់គ្លេសនោះទេ។