ស្ករ
អ្នកជំនាញរបស់អាមេរិកបានព្រមានផងដែរថា ការធាត់លើសទម្ងន់ បានក្លាយជាបញ្ហាធំទៅៗ នៅទូទាំងពិភពលោក។ ស្ករមិនត្រឹមតែធ្វើឲ្យមនុស្សធាត់នោះទេ ប៉ុន្ដែវាក៏ផ្លាស់ប្ដូរសារធាតុ Metabolism ក្នុងខ្លួនមនុស្ស ក៏ដូចជាបង្កើនសម្ពាធឈាមផងដែរ។
លោក Robert Lustig ដែលជាអ្នកជំនាញមកពីសាកលវិទ្យាល័យ California University បាននិយាយថា ស្ករក៏អាក្រក់ដូចគ្រឿងស្រវឹងផងដែរ ដែលវាបានបង្កផលប៉ះពាល់យ៉ាងច្រើនដល់សង្គម។
លោកវេជ្ជបណ្ឌិត Laura Schmidt ដែលមកពីសាកលវិទ្យាល័យ California ដែរនោះ ក៏បានបញ្ជាក់ដែរថា ក្រុមរបស់គាត់មិនមែនទាមទារឲ្យឈប់ប្រើស្ករនោះទេ គ្រាន់តែចង់ឲ្យមនុស្សគ្រប់រូបយល់ដឹងពីភាពមិនល្អនៃស្ករ ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក្ដី ក្រុមអ្នកវិទ្យាសាស្រ្ដផ្សេងទៀត ក៏បានជំទាស់ចំពោះការលើកឡើងនេះដែរ ដោយនិយាយថា ស្ករមិនល្អ លុះត្រាតែយើងប្រើប្រាស់វាក្នុងបរិមាណច្រើនហួសកម្រិតប៉ុណ្ណោះ។