
ការ
រស់នៅប្រចាំថ្ងៃតែងតែជួបនូវបញ្ហាជាពិសេសសុខភាព
ពេលខ្លះយើងមិនត្រូវចាំតែរកពេទ្យនោះទេ
ព្រោះពេទ្យនៅឆ្ងាយដូចនេះយើងត្រុវចេះនូវវិធីសាស្រ្តងាយៗមួយ
ចំនួនពេលត្រុវការបន្ទាន់ខាងក្រោមនេះជាពិធីសាស្រ្តយកខ្សាច់ចេញ
ពីភ្នែក ។
នៅពេលខ្សាច់ចូលភ្នែកបង្កឱ្យមានការឈឺចាប់ដែលអាចបណ្តាលឱ្យ
ឆ្កូតកែវភ្នែក ឬឆ្លងមេរោគ។
ការព្យាបាលជាបឋមឱ្យបានត្រឹមត្រូវមានសារសំខាន់ណាស់ក្នុងការបន្ថយ
គ្រោះថ្នាក់នៃការរបួសភ្នែក ឬឆ្លងមេរោគ។
ពេលដែលមានរបស់ប្លែកចូលទៅក្នុងភ្នែក
នឹងអាចធ្វើឱ្យមានការឆ្កូតឬដាច់រហែកជាច្រើន។
ការព្យាបាលសម្រាប់ករណីខ្សាច់ចូលភ្នែកគឺដោយការលាងសម្អាតភ្នែក។
ហើយយើងត្រុវការឧបករណ៍ដូចជា ពែងទឹក, ទឹកដប ឬ
ទឹកបើកពីរ៉ូប៊ីណេ, សាប៊ូសម្លាប់បាក់តេរី ។
ហើយវិធីសាស្រ្តដែលយើងត្រុវប្រើរួមមាន៖
១. លាងសម្អាតដៃរបស់អ្នកដោយប្រើសាប៊ូសម្លាប់បាក់តេរី។
បន្ទាប់មកលាងសម្អាតពែងដោយប្រើសាប៊ូសម្លាប់មេរោគ
ហើយលាងទឹកជម្រះជាតិសាប៊ូឱ្យស្អាត។
២.
ចាក់ទឹកឱ្យពេញមាត់កែវដោយប្រើទឹកដប ប៉ុន្តែបើអ្នកគ្មានទឹកដបទេ
អ្នកអាចប្រើទឹកបើកពីរ៉ូប៊ីណេបាន
ប៉ុន្តែត្រូវបើកទឹកទុកឱ្យហូរចោលរយៈពេល ១ នាទី សិន
មុននឹងបង្ហូរចូលពែង
(ដើម្បីជៀសវាងពីការប្រើសារធាតុផ្សេងៗដែលនៅក្នុងទឹកដែលជាប់មក
ជាមួយពេលទឹកដក់ជាប់នៅក្នុងបំពង់)។
៣. ដាក់ពែងនោះលើកន្លែងរាបស្មើ។ បន្ទាប់មកឱនដាក់ភ្នែករបស់អ្នកក្នុងទឹកនោះ។
៤.
ព្រិចភ្នែករបស់អ្នកពេលដែលអ្នកជ្រមុជវាក្នុងទឹកដើម្បីជួយយក
ខ្សាច់នោះចេញ។ ជាធម្មតា វាចំនាយពេលពី ១០ ទៅ ២០ នាទី
ដើម្បីលាងជម្រះខ្សាច់ចេញអស់
ប៉ុន្តែអ្នកអាចលាងភ្នែករបស់អ្នករហូតដល់ ១៥ នាទី។
៥.
ពិនិត្យរកសញ្ញានៃការឆ្លងមេរោគក្នុងរយៈពេល ៤៨ ម៉ោង
ក្រោយពេលយកខ្សាច់ចេញពីក្នុងភ្នែក។
គ្រប់ពេលដែលមានរបស់ប្លែកអ្វីមួយប៉ះត្រូវនឹងភ្នែក
ឱកាសនៃការឆ្លងនឹងកើតមានឡើង។ សញ្ញានៃការឆ្លងមេរោគ មានដូចជា
ភ្នែកឡើងក្រហម, ហើម, និងឈឺចាប់។