
ស្រ្ដីដែលមានសុដន់មិនសូវធំ
ស្រ្ដី
ដែលមានសុដន់តូច ប្រហែលជាមិនសូវជាសប្បាយចិត្តនោះទេ
ប៉ុន្ដែធាតុពិតស្រ្ដីទាំងនោះគួរតែសប្បាយចិត្តទៅវិញទេ
ខណៈដែលការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញបានបង្ហាញថា សុដន់តូច
អាចកាត់បន្ថយហានីភ័យនៃការវិវឌ្ឍទៅរកជំងឺទឹកនោមផ្អែមប្រភេទពីរ
បានយ៉ាងប្រសើរបើធៀបជាមួយស្រ្ដីដែលមានសុដន់មូលក្លំនោះ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Harvard
ដ៏ល្បីរបស់សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យ Toronto របស់កាណាដា
បានធ្វើការស្ទង់មតិលើស្រ្ដីចំនួន ៩២១០៦នាក់
ហើយជាលទ្ធផលគេបានរកឃើញថា ស្រ្ដីដែលទំហំសុដន់ D-cup
(ធំលំដាប់ទីបួន) ឬធំជាងនេះ នៅអាយុខ្ទង់២០ឆ្នាំ
គឺនឹងប្រឈមមុខនឹងហានីភ័យខ្ពស់នៃជំងឺទឹកនោមផ្អែមប្រភេទពីរដល់ទៅ
បីដង លើសស្រ្ដីដែលមានសុដន់ស្ទើតែរាបស្មើដូចព្រលានយន្តហោះ
(A-cup)។
លោកសាស្រ្ដាចារ្យជំនាញ Joel Ray មកពីសាកលវិទ្យាហាវើត
បានជឿជាក់ថា ការវិវឌ្ឍនៃសុដន់របស់ស្រ្ដី
គឺបានធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់
ដែលជាដើមហេតុបង្កជាជំងឺទឹកនោមផ្អែមប្រភេទពីរ។
គួរបញ្ជាក់ផងដែរថា
សុដន់ធំមិនប្រាកដថាកើតជំងឺទឹកនោមផ្អែមនោះទេ
ពោលគឺគ្រាន់តែប្រឈមមុខខ្លាំងជាងតែប៉ុណ្ណោះ
ហើយក៏មិនបង្កនៅពេលដែលស្រ្ដីស្ថិតក្នុងវ័យក្មេងនោះដែរ
គឺវាអាចហុចផលអាក្រក់ឲ្យនៅពេលវ័យចំណាស់។