Social Icons

តើយើង​គូរ​ពាក់ Contact Lenses ប៉ុន្មានម៉ោង​ក្នុង​មួយថ្ងៃ?

contact_lensesរយៈពេលដែលអាចពាក់ contact lenses បានគឺអាស្រ័យទៅតាម​ប្រភេទ​នៃ Contact Lenses។​ វេជ្ជបណ្ឌិត​ផ្នែក​ភ្នែក​មួយ​ចំនួន​បាន​ណែនាំ​អោយ​ប្រើប្រាស់​យ៉ាងយូរ ១២​ ម៉ោងក្នុងមួយថ្ងៃ ចំពោះប្រភេទ soft lenses, យ៉ាងយូរ ១០​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ចំពោះ semi-soft lenses, និង​យ៉ាងយូរ ៨ ម៉ោង​ក្នុង​មួយថ្ងៃ​ចំពោះ hard lenses ។
ការពាក់ contact lenses អាចធ្វើអោយ​រំខាន​ដល់លំហូរ​របស់ អុកស៊ីហ្សែន ចូលទៅកាន់ភ្នែក​  ហើយក្នុងខណៈ​ពេល​ដែល contact lenses ទាំងនោះធ្​វើចេញ​ពីសារធាតុ​ដើម​ដែល​អាចអនុញ្ញាត​អោយអុក​ស៊ីហ្សែន ជ្រាបចូលទៅ​កាន់ភ្នែក​បានយ៉ាង​ច្រើនក៏ដោយ វានិង​មិន​ដូច​ចំនួន អុក​ស៊ីហ្សែន ដែលភ្នែកទទួលបាន​ពេលមិន​ពាក់ contact lenses នោះទេ។
ប្រសិនបើភ្នែកឡើងក្រហម, ស្ងួតុ, ឬមាន​អារម្មណ៍​រំខាន នោះអ្នកគួរ​តែ​ដក​វាចេញទោះជាវា​មិនទាន់​ដល់ពេល​កំណត់​ក៏ដោយ។