| ផ្លែប៉ោម |
លោក An Pan ដែលជាអ្នកស្រាវជ្រាវមកពីសាលាសុខភាពសាធារណៈ Harvard School of Public Health បានបញ្ជាក់ថា អ្នកដែលញ៉ាំផ្លែប៉ោម ផ្លែប៊្លូប៊ើរី និងផ្លែព័រក្នុងបរិមាណច្រើន នោះពួកគេនឹងអាចមានឱកាសចាកឆ្ងាយពីជំងឺទឹកនោមផ្អែមប្រភេទពីរ បានយ៉ាងច្រើន។
យ៉ាងណាមិញ ការសិក្សានេះ បានរកឃើញពីទំនាក់ទំនងរវាងផ្លែឈើទាំងនេះ ជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទពីរ ប៉ុន្ដែមិនបានរកឃើញថា វាអាចការពារជំងឺទឹកនោមផ្អែមដោយផ្ទាល់នោះទ។
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ជំងឺទឹកនោមផ្អែមប្រភេទពីរ គឺជាជំងឺដែលកើតមានយ៉ាងច្រើននៅលើលោក ជាពិសេសសម្រាប់អ្នកដែលមានជីវភាពធូរធារ ដែលក្នុងនោះគ្រាន់តែសហរដ្ឋអាមេរិកមួយ មានអ្នកផ្ទុកជំងឺនេះ ដល់ទៅ ២៦លាននាក់។
ទោះបីជាការស្រាវជ្រាវបានរកឃើញពីគុណតម្លៃនៃផ្លែឈើទាំងបី មុខ ពោលគឺផ្លែប៉ោម ផ្លែប៊្លូប៊ើរី និងផ្លែព័រ ចំពោះជំងឺទឹកនោមផ្អែមក៏ដោយ ប៉ុន្ដែអ្វីដែល អ្នកមិនអាចចោលបាននោះគឺ ការហាត់ប្រាណ។ ការហាត់ប្រាណគឺពិតជាសំខាន់ណាស់ចំពោះសុខភាព ជាពិសេសគឺសម្រាប់អ្នកចង់ការពារជំងឺទឹកនោមផ្អែម។