Social Icons

ញ៉ាំ​សាច់ច្រើនពេក ប្រឈម​នឹង​ជំងឺ​ស្រ្ដូក

សាច់​
អាហារ ​ដែល​មានជាតិ​ប្រូតេអ៊ីន​ខ្ពស់ ដែល​​​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ជា​ច្រើន​នោះ​ ក៏​មាន​ផល​អាក្រក់​របស់​វា​ដែរ​។ ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា សាច់​ក្រហម ដែល​ពោរពេញ​ទៅ​ដោយ​ប្រូតេអ៊ីណ ក៏​អាច​បង្ក​ជា​ជំងឺ​ស្រ្ដូក​ផង​ដែរ ប្រសិន​បើ​យើងទទួល​ទាន​វា​ច្រើន​ពេក​។ ការ​ស្រាវ​ជ្រាវ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​វេជ្ជ​បណ្ឌិត Frank Hu ដែល​ជា​សាស្រ្ដាចារ្យ​នៃ​សាលា​សុខ​ភាព​សាធារណៈ​​ដ៏​ល្បី​របស់​អាមេរិក គឺ Harvard School of Public Health។ លោក​បណ្ឌិត​រូប​នេះ ជាមួយ​នឹង​សហការី​របស់​លោក បានធ្វើ​ការ​ប្រមូល​ទិន្នន័យ​ពី​ការ​ស្រាវ​ជ្រាវ​មុន​ៗ​ចំនួន​ពីរ​ ដែល​ធ្វើឡើង​ចំពើ​បុរស​ និងស្រ្ដី​ជាង​១ម៉ឺននាក់​ ដែល​ស្ថិត​ក្នុង​មជ្ឈឹម​វ័យ​ រហូត​ដល់​ពួក​គេ​ឈាន​ដល់​វ័យ​ចំណាស់​។
រយៈ​ពេល​សិក្សា​ស្រាវ​ជ្រាវ​ជាង ២០ឆ្នាំ បាន​បង្ហាញ​ថា មនុស្ស​ប្រុស ១៤០០នាក់ និង​ស្រ្ដី ២៦០០នាក់ បាន​កើត​ជំងឺ​ស្រ្ដូក (ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល)​។
ជំងឺ​ស្រ្ដូក ដែល​ជា​ជំងឺ​ម្យ៉ាង​ដែលកើត​ឡើង​នៅ​ពេល​ដែល​ឈាម​ឈប់​ហូរ​ទៅកាន់​ខួរ​ក្បាល គឺ​ជា​ជំងឺ​ដ៏សាហាវ​ទី​បី​នៅ​លើ​លោក ដែល​បានស​ម្លាប់មនុស្សអស់​ជា​ច្រើននាក់​ ជា​ពិសេស​គឺ​នៅសហរដ្ឋ​អាមេរិក​។ មនុស្ស​៦២នាក់ ក្នុង​ចំណោម​១០០០នាក់ នៅ​ក្នុង​សហរដ្ឋ​អាមេរិក សុទ្ធ​តែ​ធ្លាប់​ជួប​ប្រទះ​នឹង​ជំងឺ​នេះ​ ហើយ​មនុស្ស​ប្រមាណ​៨០ម៉ឺននាក់ បាន​បាត់​បង់​ជីវិត​ដោយសារ​តែ​វា​ជា​រៀង​រាល់ឆ្នាំ​។
ដើម្បី​រកមូលហេតុ​នៃ​ការ​កើត​ជំងឺ​ស្រ្ដូក​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​ពិនិត្យ​មើល​លើ​របប​អាហារ​របស់​អ្នក​ ចូល​រួម​ស្រាវ​ជ្រាវ​ទាំង​នោះ​។ ជា​លទ្ធផល​បាន​បង្ហាញ​ថា បុរស​ដែល​ទទួល​ទានសាច់​ក្រហម​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ មាន​អត្រា​ហានីភ័យ​ដល់ទៅ ២៨ភាគរយ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​អ្នក​ញ៉ាំ​សាច់​តិច​។
ចំណែក​ឯ​ស្រ្ដី​ដែល​ញ៉ាំ​សាច់​ក្រហម​ក្នុង​បរិមាណ​ដូច​គ្នា​នេះ ក៏​មាន​ការ​ប្រឈមមុខ​នឹង​ជំងឺ​ស្រ្ដូក​ ១៩ភាគ​រយ​ផង​ដែរ​ បើ​ធៀប​ជាមួយ​នឹង​ស្រ្ដី​ដែល​មិនសូវ​ញ៉ាំ​។