Social Icons

ទឹក​ដោះគោ​ក៏មាន​ចំណុច​ល្អ​ជាង​ទឹកដោះម្ដាយ​ដែរ​!

ទារក​បៅ​ទឹក​ដោះម្ដាយ
ទឹក ​ដោះ​ម្ដាយ គឺ​ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ទារក ប៉ុន្ដែ​ពេល​ខ្លះ​ទឹក​ដោះ​ម្ដាយ​ក៏​មានចំណុច​ដែល​ចាញ់​ទឹក​ដោះ​គោ​កំប៉ុង​ នោះ​ដែរ​ ជាពិសេស​ទាក់​ទង​នឹង​អត្ត​ចរិត​របស់​ទារក។ ការ​សិក្សា​ទៅលើ​ទារក​ជន​ជាតិ​អង់គ្លេស​បាន​រក​ឃើញ​ថា ទារក​ដែល​បៅ​ដោះម្ដាយ​ គឺ​យំ​ច្រើន ញញឹម​ និង​សើច​តិច ហើយ​គេង​មិន​សូវ​លក់​ស្រួល​ ដូច​ទារក​ដែល​បៅទឹក​ដោះគោ​កំប៉ុង​នោះ​ទេ។
លទ្ធផល​នៃ​បាន​ចេញ​ជា​រូប​រាង​ឡើង ដោយ​សារ​តែ​ការ​ធ្វើ​សម្ភាសន៍​ម្ដាយ​នៃ​ទារក​អាយុ​៣ខែ ជាង​៣០០នាក់។ ម្ដាយ​ទាំង​នោះ ត្រូវ​បានក្រុមអ្នក​ស្រាវ​ជ្រាវ​ សួរសំណួរ​ជិត​២០០សំនួរ​ អំពី​កូន​របស់​ពួកគេ​។
លទ្ធផល​មិន​សូវ​ជា​ខុស​គ្នា​នោះ​ទេ រវាង​ក្មេង​ប្រុស​ និងក្មេង​ស្រី ប៉ុន្ដែ​ធៀប​រវាង​ក្មេង​ដែល​បៅ​ទឹក​ដោះម្ដាយ និង​ទឹក​ដោះ​គោ​វិញ គឺ​មានភាព​ខុស​គ្នា​ស្រលះ​។
អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាកលវិទ្យាល័យ Cambridge បាន​និយាយ​ថា ទារក​ដែល​បៅ​ទឹក​ដោះម្ដាយ​ យំ​ច្រើន​ ដោយ​សារ​តែ​វា​មិនមែន​យំ​តែ​ពេល​វា​ឃ្លាន​បៅ​នោះ​ទេ គឺ​វា​យំ​ព្រោះ​ចង់​នៅ​ជិត​ម្ដាយ​របស់​វា ដែល​នេះ​គឺ​ផ្ទុយ​ពី​ទារក​បៅ​ទឹក​ដោះ​គោ ដែលភាគច្រើន​គឺ​យំ​តែ​ពេល​ឃ្លាន​ប៉ុណ្ណោះ​។