Social Icons

ក្រូចថ្លុងអាច​ជួយព្យាបាលជម្ងឺទឹកនោមផ្អែម

tlong


ពួក ​​អ្នកវិទ្យាសាស្ត្រ​នៅ​មហាវិទ្យាល័យ Hebrew នៃ​ប្រទេស​អ៊ីស្រាអែល និង​មន្ទីរ​ពហុ​ព្យាបាល​ម៉ា​សាជូ​សេត របស់​អាមេរិកបានឱ្យ​ដឹងថា កា​រប​រិភោ​គ​ក្រូចថ្លុង​អាច​ជួយ​ព្យាបាល​ជម្ងឺ​ទឹក​នោម​ផ្អែម​ ។ នោះ​គឺ​ដោយសារ Naringenin សារជាតិ​ប្រឆាំង​អុកស៊ីដ​រេដុកកម្ម​មាន​នៅ​ក្នុង​ផ្លែក្រូចថ្លុង និង ព​ពួក​​ផ្លែ​ឈើ​មាន​រសជាតិ​ជូរ​ដទៃ​ទៀត ដូចជា​ក្រូចឃ្វិច អាច​ជួយ​ថ្លើម​ដុត​បញ្ឆេះ​បរិមាណ​ខ្លា​ញ់​ស​ល់ ​។ ទន្ទឹម​នឹង​នោះ វា​អាច​ជួយ​កែប្រែ​ឱ្យ​ល្អ​នូវ​ដំណើរ​ត្រួតពិនិត្យ​បរិមាណ​ស្ករ​ក្នុង​ឈា​ម​ ។ ពួក​អ្នក​ជំនាញការ​សង្ឃឹមថា នេះ​អាច​ក្លាយ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការព្យាបាល​រោគ​ខ្លាញ់​ក្នុង ​ឈាម​ខ្ពស់ ជម្ងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។ ការស្រាវជ្រាវ​នេះ​ត្រូវ​បាន​ប្រកាស​លើ​ទ​ស្ស​នាវ​ដ្ដី​ជំនាញ Plos One របស់​អាមេរិក ៕
នៅ​ប្រទេសកម្ពុជា​យើង​សំបូរ​ផ្លៃក្រូចថ្លុង​ណាស់ ហើយ​វា​ក៏មាន​តម្លៃ​មិន​សូវ​ថ្លៃ​ដែរ​ទេ ដូចនេះ​សង្ឍឹមថា​ប្រិយមិត្ត​របស់​ខ្មែរ​សារិកានឹងទទួល​ទាន​វា​ដើម្បីជា​ផល​ ប្រយោជន៍សុខភាព និង​លើកតំកើងផលិតផលរបស់ខ្មែរ​ ។
ក្រូចថ្លុងអាច​ជួយព្យាបាលជម្ងឺទឹកនោមផ្អែម