Social Icons

ឧបករណ៍ MP3 អាច​ធ្វើ​អោយមានបញ្ហា​ត្រចៀក

mp3តាមការសិក្សារ ​ថ្មី​មួយ​នៅសហរដ្ឋអាមេរិច​បាន​អោយ​ដឹងថា​ ការ​ប្រើ​ប្រាស់​ឧបករណ៍ MP3 អាចបណ្តាលអោយ​មាន​បញ្ហា​ត្រចៀក ។ ការ​សិក្សារ​នេះ​បានអោយ​ដឹងថា​ ៩០​ភាគ​រយ​នៃ​ប្រជាជន​​នៅ​ New York មាន​បញ្ហា​ត្រចៀក ឬ ជំងឺត្រចៀកផ្សេងៗដោយ​សារ​តែពួកគេ​រង​នូវ​សំ​លេង​​រំខាន​​ពីខាង​ក្រៅពិសេស​ ឧបករណ៍ MP3 ។
លោក Richard Neitzelដែល​មក​​ពី​សាកល​វិទ្យាល័យ​មី​ឈីហ្គែន បាន​ឲ្យ​ដឹង​ថា យើង​ត្រូវ​តែ​ជំរុញ​ឲ្យ​ប្រជាជន​​ការពារ​សុខភាព​ត្រចៀក​​របស់​ពួក​គេ។ យើង​គួរ​តែ​ផលិត​ម៉ាស៊ីន​បញ្ចេញ​សំឡេង​ទាំង​នេះ​កុំ​ឲ្យ​លាន់​ឮ​ខ្លាំង​ពេក និង​អប់រំ​ប្រជាជន​ឲ្យ​បាន​យល់​ដឹង​អំពី​ការ​ស្តាប់​ចម្រៀង​លាន់​ឮ​ខ្លាំង និង​ផល​ប៉ះពាល់​ដល់​ត្រចៀក។
ការ​សិក្សា​ត្រូវធ្វើឡើង​លើ​អ្នក​ទីក្រុង New York ចំនួន​៤៥០០​នាក់​។ ក្នុង​ចំណោម​ពួក​គេ មាន​២​ភាគ​៣ ប្រឈម​នឹង​បញ្ហា​ធ្ងន់​ត្រចៀក​ដោយសារ​​តែ​ការ​​បើក​​សំឡេង​MP3 ខ្លាំង​ពេក ពេល​ស្ដាប់​ចម្រៀង។
ថ្វី​ដ្បិត​តែ​មនុស្ស​​និយម​​ស្ដាប់​ចម្រៀង​តាំង​ពី​​យូរ​លង់​ណាស់​មក​ ហើយ ប៉ុន្តែ​បច្ចេកវិទ្យា​ទំនើប​បាន​​ធ្វើ​ឲ្យ​ឧបករណ៍​ចាក់​ចម្រៀង​កាន់​ថ្ម​បាន ​ យូរ​ជាង​មុន ដូច្នេះ​មនុស្ស​កាន់​តែ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ប្រើប្រាស់វា៕