របាំ គឺជាល្បែងដែលមានភ្លេង ឬចម្រៀង និងការរាំលេងកំសាន្ត។ ប្រទេសកម្ពុជាយើងជាប្រទេសដែលសម្បូរណ៍របាំជាច្រើនក្បាច់ច្រើនយ៉ាង ហើយត្រូវគេបានចែកចេញជាបីប្រភេទធំៗដែលមានដូចជា របាំប្រពៃណី របាំក្បាច់បុរាណ នងរបាំប្រជាប្រិយ។ នៅក្នុងអត្ថបទនេះ គំនិតសូមដកស្រង់ និងបិរយាយអំពីតែរបាំក្បាច់បុរាណខ្មែរតែប៉ុណ្ណោះ។
ក- ឥទ្ធិពល : របាំ ខ្មែរបុរាណមានឥទ្ធិពលពីព្រហ្មញ្ញសាសនាផង និងព្រះពុទ្ធសាសនាផង។ ប៉ុន្តែសិល្បៈរបាំខ្មែរមានកំណើងមុនសតវ្សទី១មកម៉្លេះ ព្រោះថាមុនពេលដែលព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាចូលមកដល់ប្រទេសយើង ខ្មែរយើងមានជំនឿលើអារក្សអ្នកតារួចទៅហើយដោមមានពិធីបន់ស្រន់សែន ព្រេនផ្សេងៗ ទៅតាមតំបន់នានានៃដែលដីកម្ពុជរដ្ឋ។
ឧទាហរណ៍ ដូចជាភ្លេងអារក្ស និងរាំថ្វាយអារក្សជាដើម។ មកដល់សតវត្សទី៤ និងទី៥ សិល្បៈឥណ្ឌាបានហូរចូលមកមុនគេ ស្របពេលនោះ ក៏មានអរិយធម៌ប្រទេសចិនហូរចូលមកដែលរ តែពុំមានរបាំទេ។
ខ-ទស្សនៈរបាំបុរាណ: ដំបូង របាំខ្មែរជាសិល្បៈបំរើសាសនានិងជំនឿលើអាទិទេព ដែលជាអច្ឆរិយៈបុគ្គលប៉ុណ្ណោះ ប៉ុន្តែក្រោយមកអាស្រ័យការវិវឌ្ឍន៍របស់សង្គម មនុស្សអច្ឆរិយៈ និងលោកកិយសច្ចៈ ជំនឿសាសនា បានចាក់ស្រេះលាយឡំគ្នា។ របាំបុរាណចែកចេញជាបីផ្នែកទៀតគឺ៖
-របាំបម្រើអោយផ្លូវអារម្មណ៍ចិត្តនៅក្នុងជំនឿ
-របាំត្រាបតាមសក្មភាពសត្វ : របាំក្ងោក របាំព្រាប ។ល។
-របាំរឿង ឬល្ខោនបុរាណដែលជាមធ្យោបាយផ្សព្វផ្សាយ សាសនាដូចជារឿងរៀមកេរ្តិ៍ជាដើម។
គ- ចរិតរបាំបុរាណ:
-ចរិតជាតិផ្សព្វផ្សាយពីអ្វីៗ ដែលជាលក្ខណៈផ្ទាល់របស់ជាតិ។
-ចរិតគំនិតជាចរិតស៊ីជម្រៅនៅក្នុងគំនិតស្មារតី ដោយធ្វើការតស៊ូតាមរយៈអាវុធបញ្ញា។
- ចរិតស្លូតបូតសុភាពរាបសាទន់ភ្លន់ សមជាអ្នកស្វែងរកសេចក្តីសុខសន្តិភាពជូនមនុស្សជាតិ។
ឃ- សោភ័ណរបាំបុរាណ:
-ក្បាច់រាំមាន៤៥០០ក្បាច់សុក្រឹត។
-សំលៀកបំពាក់តុបតែងកាយតួសំដែង។
-មនោសញ្ចេតនា ទឹកមុខសំដែងតាមក្បាច់…។
-សម្ភារៈ តុបតែងមានម្កុដ កងដៃ កងជើង…។
-ការតុបតែងឆាក(ជាគ្រឿងបន្ទាប់បន្សំពុំសូវសំខាន់)។
ង-តួសំដែង:តួសំដែងភាគច្រើនជានារីភេទ បុរសមានភាគតិចណាស់ ហើយបើមានគឺដើរតួស្វា ឬតួត្លុក។
ច-ផ្នែកខាងភ្លេង:
គឺក្រុមភ្លេងពិណពាទ្យដែលមានឧបករណ៍ដូចជា ស្រឡៃតូច-ធំ (ពីបុរាណគឺពិណ) រនាតឯក រនាតដែក រនាតធុង គងធំ-តូច ឈឹង១គូ ស្គរធំ១គូ ក្រាប សំភោ។
ដកស្រង់ចេញពី៖ សៀវភៅវិញ្ញាសា វប្បធម៌ទូទៅ របស់លោក ប៉ែន ពុទ្ធសភា ឆ្នាំ ២០០៦