Social Icons

ធ្វើដូចម្តេច​ដើម្បី​ដុស​ធ្មេញ​អោ​យ​បាន​ត្រឹម​ត្រូវ


ត្រៀម​ខ្លួន​ទទួល​​យក​​ធ្មេញ​​ស​ស្អាត​ល្អ​​ហើយ​​ឬនៅ​? ត្រូវ​ដុស​ធ្មេញ​​!​ អនាម័យ​​មាត់​ធ្មេញ​​មាន​​​សារះ​សំខាន់​​ណាស់​​សំរាប់​​រាល់​​សុខភាព​ទាំង​​ឡាយ​​របស់​​អ្នក ដូច្នេះ​​សុំ​​ប្រើប្រាស់​​គន្លឹះ​ទាំងនេះ​​ដើម្បី​​បង្កើន​​ស្នាម​​ញញឹម​​របស់អ្នក។

អ្វីដែលអ្នកត្រូវការ

  • ច្រាសដុសធ្មេញ
  • ថ្នាំដុសធ្មេញ
  • ខ្សែរសំរាប់ទាក់ធ្មេញ
  • ទឹកថ្នាំខ្ពុរមាត់

វិធី

  1. រឿងដែលសំខាន់ជាងគេហើយ​ត្រូវចងចាំ​នៅពេល​ដុសធ្មេញ​គឺ ចង្វាក់​នៃការដុស:​ ការដុស​តិចៗ​ចុះ​ឡើង​ជាអ្វី​ដែល​អ្នក​ត្រូវ​ការ​។ ដក​ចេញនូវ​ការដាក់​សំពាធ​ទៅ​លើ​ធ្មេញ​របស់​អ្នក ហើយ​ប្រើប្រាស់​ដោយ​ប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ​ដែល​មាន​សរសៃ​ច្រាស​ទន់។ សរសៃច្រាស​ដែល​​រឹ​ង​នឹង​ធ្វើ​អោយ​ផ្នែក​ខាង​ក្រៅ​នៃ​ធ្មេញ​រ​​បស់​អ្នក​សឹក ហើយ​អាច​បណ្តាល​អោយ​មាន​របួស​ដល់​​អញ្ចាញ​របស់អ្នក។ 
  2. មិនបាច់ខ្វាយខ្វល់អំពី​ប្រភេទ​ច្រាសដុស​ធ្មេញ​អេឡិចត្រូនិច​ទំនើប​នោះ​ទេ។ កា​ពិតទៅ​វា​ត្រូវបាន​គេ​បង្កើត​ឡើង​សំរាប់​មនុស្ស​ដែល​មិនអាច​ធ្វើចង្វាក់​ដុស​តិចៗបាន​ដោយខ្លួនអែង។ សន្សំលុយ​អ្នក​ហើយ​ប្រើប្រាស់​ដៃ​របស់​អ្នកសំរាប់​ធ្វើកា​រ​ដុសវិញ។
  3. នេះជាអាថ៌កំបាំងដើម្បើអោយធ្មេញ​មាន​អនាម័យ:​​​​​​​​ អ្នក​មិន​ត្រូវ​ការ​សូម្បី​តែ​ថ្នាំ​ដុស​ធ្មេញ។ ជា​កា​ពិត​ហើយ​ប្រសិន​បើ​អ្នក​មិន​ចង់​អោយ​ខ្យល់​ដង្ហើម​របស់​អ្នក​ធុំក្លិន អ្នក​នឹងចង់​ដាក់ថ្នាំ​ដុសធ្មេញ​បន្តិច​នៅ​ចុង​​ច្រាស​របស់​អ្នក។ ចង្វាក់​នៃ​សរសៃ​ច្រាស​ទៅ​លើ​ធ្មេញ ជាកាសំអាត​មេរោគដែល​មានលើធ្មេញ។
  4. ខ្សែរ​អំបោះ​សំរាប់ទាក់​ធ្មេញ​!​  ឥលូវ​ចូលដល់ផ្នែក​ធ្មេញ​ដែលការ​ដុស​ដោយ​ច្រាស​មិនអាច​ចូលទៅ​​ដល់។ មាន​មនុស្ស​មួយ​ចំនួន​មើល​រំលង​ខ្សែរ​អំបោះ​ទាក់​ធ្មេញ​ព្រោះ​ដំណើរ​កាវារាង​ចំលែក ហើយ​សុខភាព​មាត់ធ្មេញ​របស់គេ​ទទួល​ផលប៉ះពាល់។​ 
  5. ទឹក​សំអាតមាត់​សំលាប់​បាក់តេរី​ក្នុង​មាត់របស់​អ្នក​ដែល​បង្កជា​មេរោគ​ហើយ​ជួយអោយ​អញ្ចាញ​កាន់​​តែរឹង​មាំ, ការពារ​អ្នក​ពីការ​រលាក​អញ្ចាញ។ បៀមវា​នៅពេល​ព្រឹក​ព្រលឹម ហើយ​និង​មុន​ពេល​អ្នកចូល​​គេង(​ចងចាំ​ថា​ត្រូវស្តោះ​វាចេញ !)។​ ជ្រើសរើស​យក​ទឹកខ្ពុរមាត់ ហើយនិង​ថ្នាំដុស​ធ្មេ​ញ​ដែល​មាន​​សារជាតិfluoride, ជួយ​អោយ​សំបក​ធ្មេញរ​បស់​អ្នក​រឹងមាំ​ការពារ​ពី​ធ្មេញពុក។
  6. វិធីតែមួយគត់ដើម្បីអោយប្រាកដថាធ្មេញ​របស់អ្នកមាន​សុខភាព​ល្អគឺ​ត្រូវទៅ​អោយ​ពេទ្យ​ធ្មេញ​ពិនិត្យ​អោយ​បាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។ បំពេញ​បន្ថែម​នូវ​សុខភាព​មាត់ធ្មេញ​ពឹងផ្អែក​លើអ្នកឯកទេស។

    (អត្ថបទប្រែសំរួលពីឯកសារបរទេស)